ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​អឺរ៉ុប​ករណី​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ហៅ​កាត់​ថា (CRF) បាន​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​អឺរ៉ុប​ក្នុង​ករណី «​ការ​ដាក់​ពន្ធ​របស់​អឺរ៉ុប​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​» ដែល​ការ​សម្រេច​ដោយ​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ត្រូវ​បង់ពន្ធ​យ៉ាងច្រើន​នោះ ។​ការ​ពិត កម្ពុជា…

រាជធានី​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ហៅ​កាត់​ថា (CRF) បាន​ដាក់​ពាក្យ​ប្តឹង​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​អឺរ៉ុប​ក្នុង​ករណី «​ការ​ដាក់​ពន្ធ​របស់​អឺរ៉ុប​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​» ដែល​ការ​សម្រេច​ដោយ​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា ធ្វើ​ឲ្យ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ត្រូវ​បង់ពន្ធ​យ៉ាងច្រើន​នោះ ។​ការ​ពិត កម្ពុជា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប រឿង​សហភាព​អឺរ៉ុប​យកពន្ធ​លើ​អង្ករ​កម្ពុជា​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ស​ប្តា​ហ៍​ទី​១ ក្នុង​ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ព្រោះ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​យកពន្ធ​អង្ករ​ពី​កម្ពុជា​នេះ គឺជា​អាវុធ​សម្លាប់​កសិករ​ខ្មែរ និង​ប្រឆាំង​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ​។​បើ​តាម CRF បានឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា កន្លង​ទៅ​នេះ គឺ​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ទៅ​លើ​«​បញ្ហា​ការ​ដាក់​ពន្ធ​របស់​អឺរ៉ុប​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ឬ EU Safeguard

លោក សុខ ពុទ្ធិ​វុ​ធ បាន​ជម្រាប​ជូន​អង្គប្រជុំ​ថា យោង​តាម​សេចក្តីសម្រេច​របស់​អង្គប្រជុំ​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៩ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​អឺរ៉ុប​រួច​ទៅ​ហើយ ដោយពេល​វេលា​នៃ​ការ​ប្តឹង​នេះ​បាន​កំណត់​ឱ្យ​ដាក់​ពាក្យ​មិន​ឱ្យ​លើស​ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩​។ ប្រភព​ពី CRF ដដែល​បាន​បន្ត​ថា​បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​យ៉ាង​ផុសផុល​រួច​មក សមាជិ​ក​អង្គប្រជុំ​ទាំងអស់​បាន​ផ្តល់​មតិ​ឯកភាព​ទាំងស្រុង​និង​បាន​លើកដៃ​គាំទ្រ​១០០% លើ​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​តុលាការ​អឺរ៉ុប​ករណី «​ការ​ដាក់​ពន្ធ​របស់​អឺរ៉ុប​លើ​ការ​នាំ​ចូល​អង្ករ​ពីកម្ពុជា ឬ EU Safeguard​នេះ​» ព្រមទាំង​អង្គប្រជុំ​ស្នើ​សុំ​ជម្រុញ​ឱ្យ​មានការ​គាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​លើកយក​ករណី​នេះ​ទៅ​តវ៉ា​តាម​រយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ថែម​ទៀត​ផង​។

បើ​តាម​លោក ស៊ុ​ង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice ដែល​បាន​ចូលរួម​ប្រជុំ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​នោះ បាន​បញ្ជាក់​ថា​ពាក្យ​ប្តឹង​ទៅ​តុលាការ​អឺរ៉ុប​ត្រូវ​បាន​ធ្វើ​រួច​ហើយ ហើយ ក្រុមការងារ​ទី ៩ របស់ CRF ក៏​បាន​គាំទ្រ​ឲ្យ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បន្ត​នីតិវិធី​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ពាក្យ​ប្តឹង​នោះ ព្រោះ​រួប​លោក​ផ្ទាល់​ក៏​យល់​ឃើញ​ថា​វា​មាន​អយុត្តិធម៌​សម្រាប់​កម្ពុជា ។ ​លោក ស៊ុ​ង សា​រ៉​ន បាន​មាន​ប្រសាសន៍​ថា «​អេ​ម​រុ​រាយ​ស៍​គាំំ​ទ្រ​ដល់​ការ​ដាក់​ពាក្យ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ។ យើង​មិន​ទាន់​សន្មត់​លទ្ធផល​យ៉ាងនោះ​ទេ ប៉ុន្តែ​ជា​ធម្មតា​បើសិន​ដើម្បី​រក​យុត្តិធម៌ គឺ​យើង​ត្រូវ​ទាម​ទារក​យុត្តិធម៌​បែប​នេះ​ហើយ​។ ការ​ដាក់​ពាក្យ​ប្តឹង​នេះ បើ​ទទួល​បាន​ជោគជ័យ​នោះ​ប្រយោជន៍​ដែល​យើង​ទទួល​បាន​គឺ​រាល់​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​សហព័ន្ធ​អឺរ៉ុប​មិន​ជាប់ពន្ធ​»​។ ​យ៉ាងណាមិញ លោក សុង សា​រ៉​ន បាន​បញ្ជាក់​ថា​រយៈពេល ៤ ខែ​ដើមឆ្នាំ​២០១៩ នេះ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទៅ​ផ្សារ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង ៣០​ភាគរយ ។

​សូម​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប​សម្រេច​ជា​ផ្លូវការ​លែង​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ លើ​អង្ករ​កម្ពុជា ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០១៩ តទៅ​។ ការ​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយសារ​តែ​មាន​បណ្តឹង​ថា​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​អឺរ៉ុប បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ គឺ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ដូច្នេះ​ដោយសារ​ការ​អនុគ្រោះ​ពន្ធ​នេះ ធ្វើ​ឲ្យ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​អាច​លក់​ក្នុង​តម្លៃ​ទាប ដែល​បាន​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ សម្រាប់​ក្រុម​អ្នក​ផលិត​អង្ករ​នៅ​អឺរ៉ុប​។

ការ​សម្រេច​យកពន្ធ​អង្ករ​របស់​កម្ពុជា​សម្រាប់​នាំ​អង្ករ​ទៅ​អឺរ៉ុប គឺ​កម្ពុជា​នៅ​តែ​អាច​នាំ​ចេញ​ទៅ​ដដែល បើ​ទោះបីជា​ត្រូវ​បង់ពន្ធ​ពេញ​ថ្លៃ ក្នុង​អត្រា​ជិត ២០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​ដំបូង ២០១៩ ហើយ​អត្រាពន្ធ​នេះ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ១៧០​ដុល្លារ សម្រាប់​អង្ករ​មួយ​តោន​ក្នុង​ឆ្នាំ​២០២០ និង​ជាង ១៤១​ដុល្លារ ក្នុង​អង្ករ​មួយ​តោន នៅ​ឆ្នាំ​២០២១ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ