ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រហារជីវិត​ឧត្ដមសេនីយ៍​ម្នាក់ ​ទម្លាក់​ឲ្យ​ត្រី​ស៊ី

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​មាន​ព័ត៌មាន​និយាយ​ពី​ការ​ប្រហារជីវិត អ្នកការទូត​ជា​ច្រើន​នាក់​នៅ​កូរ៉េ​ខាង​ជើង ក្រោយ​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ សារព័ត៌មាន​អង់គ្លេស ​DAILY STAR​ លើក​ឡើង​​ថា លោក​គី​ម​ជុង​អ៊ុ​ន…

ប្រទេស​កូរ៉េ​ខាងជើង ៖ ពេល​មាន​ព័ត៌មាន​និយាយ​ពី​ការ​ប្រហារជីវិត អ្នកការទូត​ជា​ច្រើន​នាក់​នៅ​កូរ៉េ​ខាង​ជើង ក្រោយ​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ សារព័ត៌មាន​អង់គ្លេស ​DAILY STAR​ លើក​ឡើង​​ថា លោក​គី​ម​ជុង​អ៊ុ​ន បាន​សាកល្បង​វិធីសាស្ត្រ​ថ្មី​នៃ​ការ​ប្រហារជីវិត ដោយ​ទម្លាក់​ពួក​អ្នក​មានទោស ទៅ​​ក្នុង​អាង​ចិញ្ចឹម​ត្រី​ពោរពេញ​ដោយ​ត្រី​ចាប​មាន​ធ្មេញ​មុត​ស្រួច​។ ព័ត៌មាន​នោះ​ហាក់ដូចជា​ចង់​ទាក់ទាញ ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ចំណោម​ពួក​អ្នកលេង​អុី​ន​ធើ​រ​ណេ​ត​។

DAILY STAR​បាន​ដកស្រង់​សម្ដី​នាយទាហាន​ម្នាក់​នៃ​ផ្នែក​ស៊ើ​ប​ការណ៍​អង់គ្លេស​មិន​បញ្ចេញ​ឈ្មោះ​ដែល​អះអាង​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន បាន​ប្រហារជីវិត​ឧត្ដមសេនីយ​ម្នាក់ ដោយ​ទម្លាក់​ទៅ​ក្នុង​អាង​ត្រី​ពោរពេញ​ដោយ​ត្រី​ចាប មាន​ធ្មេញ​មុត​ស្រួច នាំ​មក​ពី​ប្រទេស​ប្រេ​ស៊ីល​។ តាម​សារ​ព័ត៌មាន​នោះ​ថា ឧត្ដមសេនីយ​រូប​នោះ​ដែល​ពុំ​លាតត្រដាង​ឈ្មោះ សង្ស័យ​ថា​លួច​រៀប​ចំការ​ធ្វើ​រដ្ឋប្រហារ​មួយ ហើយ​​អាង​ចិញ្ចឹម​ត្រី​នោះ​កសាង​ឡើង ក្នុង​និវេសនដ្ឋាន​RYONGSONG របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​។
ទោះបី​យ៉ាងណា​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាងជើង ដែល​បណ្ដា​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា ត្រូវ​គេ​ប្រហារជីវិត​នោះ បែរ​ពិតជា​ឃើញ​នៅ​រស់​ទៅ​វិញ​។

DAILY STAR​បន្ត​ថា គំនិត​នៃ​ការ​កសាង​អាង​ចិញ្ចឹម​ត្រី​បែប​នោះ ហាក់ដូចជា​យក​តាម​លំនាំ​នៃ​ខ្សែភាពយន្ត​JAMES BOND ដែល​ក្នុង​ខ្សែភាពយន្ត​មួយ​កាលពី​ឆ្នាំ​១៩៧៧ គេ​ឃើញ​តួ​កាច​ក្នុង​ខ្សែភាពយន្ត​នោះ ប្រហារជីវិត​ពួក​សត្រូវ​ដោយ​ទម្លាក់ ទៅ​ក្នុង​អាង​ពេញ​ដោយ​ត្រី​ឆ្លាម​។

កាលពីដើម​ខែមិថុនា​DAILY STAR​ប្រកាស​ថា ផ្ទុយ​ពី​ការ​អះអាង​របស់​សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ដែល​ថា លោក​KIM YONG CHOL​បេសកជន​ពិសេស​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយ​ក្លេអ៊ែរ ត្រូវ​គេ​ប្រហារជីវិត​នោះ បែរជា​ឃើញ​លោក​នៅ​រស់​ច្រងោ​ហើយ​ចូលរួម​ក្នុង​ពិធី អែប​ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន​ទៀត​ផង កាលពី​ថ្ងៃ​ទី​២​មិថុនា​ក្នុង​មហោស្រព​សិល្បៈ​មួយ​។

ចំពោះ​ព័ត៌មាន​របស់​DAILY STAR ពេល​នេះ​បណ្ដា​អ្នកលេង​បណ្ដាញ​សង្គម​ហាក់​ពុំ​ចាប់អារម្មណ៍​ខ្លាំង​ឡើយ ដោយ​ពួក​គេ​ខ្លះ​រហូត​ដល់​គូសបញ្ជាក់​ថា នោះ​គ្រាន់​ជា​រឿង​ពុំគួរ​ឲ្យ​ជឿ​។ ពួក​គេ​ភាគច្រើន​រហូត​ដល់​រៀបរាប់​ថា ឧត្ដមសេនីយ​រូប​នោះ​មាន​វត្តមាន​ជា​សាធារណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ទៀត​ផង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ