អត់ខ្វល់ពីអាមេរិក…Huawei ប្រកៀកស្មាជាមួយមហាអំណាចយក្ស១នេះធ្វើមិនដឹង !
សារព័ត៌មាន Gsmarena បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ជាមួយសមភាគីចិនលោក ស៊ី ជីនពីង បានប្រារព្ធខួបលើកទី…
សារព័ត៌មាន Gsmarena បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ជាមួយសមភាគីចិនលោក ស៊ី ជីនពីង បានប្រារព្ធខួបលើកទី…
សារព័ត៌មាន Gsmarena បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ជាមួយសមភាគីចិនលោក ស៊ី ជីនពីង បានប្រារព្ធខួបលើកទី ៧០ នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ហើយដើម្បីរំឭកដល់ព្រឹត្តិការណ៍នេះក្រុមហ៊ុន Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី MTS ក្នុងការកសាងបណ្តាញ 5G របស់ខ្លួន ដែលទាំងនេះបង្ហាញថាជាសញ្ញានៃការរឹងមាំមួយភាពជាដៃគូរវាងភាគីទាំងពីរ ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងលោក Guo Ping នាយកប្រតិបត្តិក្រុមហ៊ុន Huawei និងលោក Alexei Kornya ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ MTS នៅចំពោះមុខប្រធានាធិបតីទាំងពីររូប ។
បើយោងតាមទូរទស្សន៍ CNN បានឱ្យដឹងថា ប្រទេសរុស្ស៊ីមិនបានចែករំលែកការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីសន្តិសុខ និងហាក់ដូចជាមិនចាប់អារម្មណ៍ដោយការរំខានសក្តានុពលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei នោះទេ ។
សារព័ត៌មាន RIA Novosti បានដកស្រង់សម្តីរបស់លោក Guo Ping ដោយបាននិយាយថា «ជាការពិតដែលពិធីនេះត្រូវបានចូលរួមដោយប្រធានាធិបតីទាំងពីរ គឺបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃភាពជាដៃគូបច្ចេកវិទ្យាសម្រាប់រុស្ស៊ី និងចិន ។ ដោយឡែក MTS បានបញ្ជាក់ថាបណ្តាញ 5G នឹងចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងការអភិវឌ្ឍបន្ថែមទៀតនៅក្នុងឆ្នាំ ២០២០ ៕
ប្រភព ៖ gsmarena , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ