ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ចង់បញ្ចប់ជីវិត​​របស់ប្តី​ខូចចិត្តម្នាក់នេះ មិន​ទទួល​ការគាំទ្រពីបុរសទូទៅទេ..!

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​ខូចចិត្តព្រោះតែ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផិតក្បត់​ខ្លួន ក៏​គិត​ខ្លី​ឱប​កូនស្រី​ជាទី​ស្រឡាញ់​មក​លោតទឹក​ពីលើ​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ប៉ង​សម្លាប់​ខ្លួនតែ​មិន​បាន​ស្រេច ដោយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ស្ពាន​ឃើញ​សកម្មភាព​ ហាក់ដូចជា​ប្លែក​ខុស​ពី​ធម្មតា​ក៏​ជួយ​ចាប់​ជាប់ ។ ការ​សម្រេចចិត្ត​របស់បុរស​ខូចចិត្ត​រូប​នេះ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​ខូចចិត្តព្រោះតែ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផិតក្បត់​ខ្លួន ក៏​គិត​ខ្លី​ឱប​កូនស្រី​ជាទី​ស្រឡាញ់​មក​លោតទឹក​ពីលើ​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ប៉ង​សម្លាប់​ខ្លួនតែ​មិន​បាន​ស្រេច ដោយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ស្ពាន​ឃើញ​សកម្មភាព​ ហាក់ដូចជា​ប្លែក​ខុស​ពី​ធម្មតា​ក៏​ជួយ​ចាប់​ជាប់ ។ ការ​សម្រេចចិត្ត​របស់បុរស​ខូចចិត្ត​រូប​នេះ មិន​ទទួល​បានការ​គាំទ្រ​ពី​បុរស​ទូទៅ​នោះ​ទេ ពិសេស​ការ​យក​កូនស្រី​តូច​ដែល​មិន​ទាន់​ដឹងក្តី​មក​សម្លាប់​ជាមួយ​ខ្លួន​ដែរ​នោះ ​វា​ជា​ប្រការ​មិន​ត្រឹមត្រូវ​ឡើយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា​កន្លង​ទៅ វេលា​ម៉ោង​៤​ល្ងាច នៅ​លើ​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។បុរស​ខូចចិត្ត​រូប​នេះ​ឈ្មោះ ហេង សំណាង អាយុ​៤៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ប្រកប​រត់​ម៉ូតូ ឌុប និង​កូនស្រី​ឈ្មោះ ហេង សៀវ​ឈី​ង អាយុ​៣​ឆ្នាំ ។

បើ​តាម​លោក ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​បាន​ជិះ​ម៉ូតូឌ្រី​ម​១២៥ ពណ៌​ខ្មៅ ដឹក​កូនស្រី​ចេញពី​បន្ទប់​ជួល​នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ឆ្ពោះមក​ស្ពាន​ព្រែក​សំរោង ។ ពេល​កំពុង​ឱប​កូនស្រីរៀប​លោត​ពីលើ​ស្ពាន ក៏​ត្រូវ​នគរបាល​ចរាចរណ៍ក្រុង​តា​ខ្មៅ​ដែល​កំពុង​សម្រួល​ចរាចរណ៍​នៅ​លើស្ពាន​ឃើញ ក៏​បាន​ឃាត់​រួច​យក​មក​ប៉ុស្តិ៍​នគរបាលតា​ខ្មៅ​ដើម្បី​ធ្វើការ​អប់រំ ហើយ​ឱ្យ​វិល​ត្រឡប់ ទៅវិញ បោះបង់​ការ​ប៉ង​សម្លាប់​ខ្លួន​បែប​នេះ ដែលសូ​ម្បី​តែ​ព្រះ​ក៏​មិន​ប្រស់​ផង ។

មិន​មាន​ព័ត៌មាន​លម្អិត​ឱ្យ​ដឹង​ថា តើ​ប្រពន្ធ​ដែល​រត់​ចោល​ប្តី​នោះ​ឈ្មោះ​អ្វី​ទេ ។ បុរស​ដើមទ្រូង​៥​ហត្ថ មិន​គួរ​ក្លាយជា​មនុស្ស​ទន់ជ្រាយ​ចំពោះ​មុខការ​ផិតក្បត់​របស់​ប្រពន្ធ​នោះ​ឡើយ បើ​គេ​មិន​ស្រឡាញ់​ឬ​អស់​និស្ស័យ​ជាមួយ​យើងហើយ គួរតែ​បំពេញចិត្ត​គេ​ទៅ​មិន​ត្រូវ​នាំទុក្ខ​ដាក់ខ្លួន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ