ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរសអ្នករត់កង់បី ព្រោះតែមិន​ចង់​ឱ្យ​គ្រួសារពិបាក ក៏សម្រេចបញ្ចប់ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​សម្រេចចិត្ត​យក​ក្រមា​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ជួល បន្ទាប់​ពី​ជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិនជា​ស្គម​រីង​រៃ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ។ ការ​ធ្វើ​អត្តឃាត​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ឡៅ​​តឿ​ផ្ទះ​ជួល…

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​បាន​សម្រេចចិត្ត​យក​ក្រមា​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​ជួល បន្ទាប់​ពី​ជន​រង​គ្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិនជា​ស្គម​រីង​រៃ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ។

ការ​ធ្វើ​អត្តឃាត​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ឡៅ​​តឿ​ផ្ទះ​ជួល តាម​ផ្លូវ​លេខ​១៩៩០ ស្ថិត​ក្នុងភូមិ ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នួន សាវ៉ា​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​ជើង​លង ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ​។

តាម​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចងក​ដោយ​យក​ក្រមា​ចង​ភ្ជាប់​ទៅ​នឹង​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ឡៅ​​តឿ​ បណ្តាល​ឱ្យ​ស្លាប់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើត​​ឡើង​តែ​ម្តង ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​មុខ ព្យាបាល​ពុំជា​អស់​រយៈពេល​ជា​យូ​ឆ្នាំ​មក​ហើយ ព្រមទាំង​មាន​សភាព​ស្គម​រីង​រៃ​នៅ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង ដោយសារ​តែ​កុំអោយ​ពិបាក​ដល់​គ្រួសារ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ នគរបាល​ជំនាញ​ក៏​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​សព​ជន​រង​គ្រោះ ហើយ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ ក្រោយ​ពិនិត្យ​រួច សព​ជរង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ