ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​លួច​មាន​ស្រី​ពេក ប្រពន្ធ​លេង​មួយ​ក្បាច់​ផ្អើល​មហាជន

4 ឆ្នាំ មុន

បុរស​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ប្រពន្ធ​តាម​ទាន់​លួច​ទាក់ទង​ស្រី ក៏​ត្រូវ​នាង​បញ្ជា​ឲ្យ​គេ​ដោះ​ខោអាវ​ស្រាត​ននល​ដេក​លើដំបូល​រថយន្ត និង​បើក​បង្ហាញ​ឲ្យ​អ្នកស្រុក​បានឃើញ​នៅ​ក្នុង​ទីក្រុង ។ សារព័ត៌មាន​របស់​កូ​ឡុំ​ប៊ី​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ចាយ​រ៉ូ វ៉ា​ហ្គា​ស (Jairo Vargas)…

បុរស​កូ​ឡុំ​ប៊ី​ម្នាក់​ត្រូវ​ប្រពន្ធ​តាម​ទាន់​លួច​ទាក់ទង​ស្រី ក៏​ត្រូវ​នាង​បញ្ជា​ឲ្យ​គេ​ដោះ​ខោអាវ​ស្រាត​ននល​ដេក​លើដំបូល​រថយន្ត និង​បើក​បង្ហាញ​ឲ្យ​អ្នកស្រុក​បានឃើញ​នៅ​ក្នុង​ទីក្រុង ។

សារព័ត៌មាន​របស់​កូ​ឡុំ​ប៊ី​ផ្សាយ​ថា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ចាយ​រ៉ូ វ៉ា​ហ្គា​ស (Jairo Vargas) ត្រូវ​ប្រពន្ធ​តាម​ទាន់​ពេល​កំពុង​នៅ​ជាមួយ​ស្រី​ក្នុង​សណ្ឋាគារ នៅ​ក្រុង​Barranquilla ក្បែរ​មាត់សមុទ្រ​ការី​បៀ​ន ។

បុរស​ជា​ប្តី​បាន​លុតជង្គង់​សុំ​ទោស​ប្រពន្ធ ហើយ​នាង​ក៏​ព្រម ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ គឺ​ឲ្យ​គេ​ដេក​ស្រាត​នៅ​ពីលើ​ដំបូល​រថយន្ត​បង្ហាញ​សាធារណជន​នៅ​ទូ​ទាំង​ទីក្រុង ។ មនុស្ស​ម្នា​បាន​សម្លឹង​មើល​បុរស​អាក្រាត ខណៈ​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រកាស​ឈ្មោះ​របស់​គេ​ទៀត​ផង ។

ប៉ូលិស​កូ​ឡុំ​ប៊ី បាន​ឃាត់​ឲ្យ​ឈប់ និង​ចាប់ខ្លួន​ប្តី​ប្រពន្ធ​នោះ ដោយ​ចោទប្រកាន់​ពី​បទ​រំខាន​នៅ​ទី​សាធារណៈ​លើ​ដងផ្លូវ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ