ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្មេងប្រុសពីរនាក់ដុតផាវគ្រាប់បែកលេងផ្ទុះ បណ្តាលឱ្យផ្ទុះត្រូវម្នាក់ចំមាត់ដាច់ចង្កាកឺម របួសយ៉ាងធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលហេតុការគ្រោះថ្នាក់ដោយសារដុតផាវផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង១៥និង១២នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះផា រី (ហៅសាឌឿ) ស្ថិតនៅក្នុងភូមិដីឡូតិ៍ (ឡឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
សេចក្តីរាយការណ៍បានបន្ត សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះខាំ ផុត ភេទប្រុសអាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា របួស់ធ្ងន់ដាច់ចង្កាកឺម ។ ម្នាក់ទៀតឈ្មោះផា រី(ហៅសាឌឿ) ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលា មិនមានត្រូវរបួសទេ ។ អ្នកទាំងពីរខាងលើមានទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍(ឡរឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
ក្រោយពេលកើតហេតុ លោកអធិការនគបាលស្រុកបានដឹកនាំកម្លាំងចុះទៅពិនិត្យដល់កន្លែង និងបញ្ជូនជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីភ្លាមៗផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ