ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណោមអ្នកស្លា.ប់ទាំង១១នាក់​…គឺ៦​នាក់បានឆេះ​ស្លា.ប់នៅនឹងកន្លែង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់​ស្ពឹ ៖ នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត​ គឺ​អ្នក​ជិះ​ក្នុងរថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ត្រូវ​ឆេះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​៦​នាក់ ឯ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ស្លាប់៥នាក់​​នៅ​នឹង​កន្លែង​ដែរ និង​របួស​៥​នាក់ ក្នុង​នោះ​ធ្ងន់​១​នាក់​(​ស្រី​) ។ ចំពោះ​អ្នក​រង​របួស ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែកខេត្ដ…

​ខេត្ត​កំពង់​ស្ពឹ ៖ នៅ​ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត​ គឺ​អ្នក​ជិះ​ក្នុងរថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ត្រូវ​ឆេះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​៦​នាក់ ឯ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ស្លាប់៥នាក់​​នៅ​នឹង​កន្លែង​ដែរ និង​របួស​៥​នាក់ ក្នុង​នោះ​ធ្ងន់​១​នាក់​(​ស្រី​) ។ ចំពោះ​អ្នក​រង​របួស ក៏​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែកខេត្ដ ។

គួរបញ្ជាក់ថា នេះគឺជា​មហា​សោកនាដកម្ម​ដ៏​ធំ​មួយ​ វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​៨ មិថុនា ដែលយ៉ាង​ហោច​ណាស់​១១​នាក់​​បាន​ស្លាប់​បាត់បង់​ជីវិត និង​រង​របួស​៥​នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ភ្នំស្រួច ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១១​នាក់​នេះ មាន​មន្ត្រី​គយ​បម្រើ​ការងារ​នៅ​កំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ​៣​នាក់​ផង​ដែរ ។

មន្ត្រី​គយ​ទាំង​៣​នាក់​ ដែល​ស្លាប់មាន ១-លោក​ជន់ ច័ន្ទ​រិ​ទ្ធ ២-​លោក គឹ​ម ឆាត អនុ​ប្រធាន​ការិយាល័យ និង​៣-​លោក ហេង មក​រា ។ សព​មន្ត្រី​គយ​ទាំង​៣​នាក់ ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទឹកថ្លា ។ មន្ត្រី​គយ​ដែល​រង​គ្រោះ​នេះ ត្រូវ​បាន​គេ​ប្រាប់​ថា ធ្វើ​ដំណើរ​តាម​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ។ មន្ត្រី​នគរ បាល​ខេត្ត​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​គឺ​មាន​៦​នាក់​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​៥​នាក់​ទៀត​ជិះ​នៅ​ក្នុង​រថយន្ត​ទេសចរណ៍​ប្រភេទ​២៤​កៅអី ។ ចំណែក​អ្នក​រង​របួស​៥​នាក់ ក៏​ជា​អ្នក​ធ្វើ​ដំណើរ​លើ​រថយន្ត​ទេសចរណ៍​ប្រភេទ​២៤​កៅអី​ដែរ ។

ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី​ល្ងាច ថៃ្ង​ទី​៨ ខែ មិថុនា​កន្លង​ទៅ នៅ​លេ​ី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥-៨៦ ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ដែល​រថយន្ត​៣​គ្រឿង​បុក​គ្នា ​បណ្ដាល​ឲ្យ​ឆេះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ និង​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ ។

លោក​វរសេនីយ៍ឯក សាយ ប៊ុ​ន​ថន អធិការនគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២L-០០៧១ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ ទៅ​ខាងលិច​។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​១​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ រួច​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ដែរ​ពាក់ផ្លា​ក​លេខ ភ្នំពេញ ៣D-៧១០៧ ក្នុង​ដំណើរបញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ឆាបឆេះ​សន្ធោ សន្ធៅ​ ។

ក្រោយ​មាន​ករណី​គ្រោះថ្នាក់​នេះ លោក​ឧត្តមសេនីយ៍​ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ទៅ​ជួយ​អន្ដរាគមន៍ ។ ចំពោះ​មូលហេតុ គឺ​មក​ពី​ការ​បេ​ី​ក​ជែង​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ