ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចេះអស់សោះនៅ​ផ្លូវR6 ជាង​​​៥០០​កញ្ចប់​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​បាន​ចំនួន​៥​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥១៩​កញ្ចប់​តូច និង​៥​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​មួយ ទូ​ហ្គេ​ម​ចំនួន​មួយ​គ្រឿង រួម​នឹង​ឧបករណ៍​មួយ​ចំនួន​ទៀត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​បាន​ចំនួន​៥​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥១៩​កញ្ចប់​តូច និង​៥​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​មួយ ទូ​ហ្គេ​ម​ចំនួន​មួយ​គ្រឿង រួម​នឹង​ឧបករណ៍​មួយ​ចំនួន​ទៀត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​R6 នៅ​ចំណុច​បឹង​កក់​រោងចក្រ​ឆ្នាំង ស្ថិត​នៅ​ក្នុងភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សាយ សម្ភាព​បញ្ញា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ២-​ឈ្មោះ​ហម រ័​ត្ន​ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​វែង សង្កាត់​បឹង​កក់​២ ខណ្ឌទួល​គោក ៣-​ឈ្មោះ​លី ម៉ា​ណេ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រោងចក្រ​ឆ្នាំង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ៤-​ឈ្មោះ​ឆ​យ បុ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ភូមិ​ដួង ឃុំ​ដួង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​៥-​ឈ្មោះ​សុ វាត​ត្រា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​អធិការ​នគរបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ផ្ទាល់​អោយ​លោក​អធិការរង ម៉ៅ ចាន់​ថុ​ន ទទួល​ផែន​គ្រឿងញៀន​បើក​ប្រតិបត្តិការ​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ផ្នែក​គ្រឿងញៀន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​នៅ​ក្នុង​ទីតាំង​ហ្គេ​ម​បាញ់​ត្រី ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​សរុប​៥១៩​កញ្ចប់​តូច និង​៥​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​មួយ​គ្រឿង ទូរស័ព្ទ​ដៃ​មួយ​គ្រឿង រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត ហើយ​ថែម​ទាំង​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​មួយ​គ្រឿង​យក​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ខណ្ឌដូនពេញ ។

ក្រោយ​ពេល​សមត្ថកិច្ច​សួរនាំ​រួច ជនសង្ស័យ​ទាំងនោះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់​ខាងលើ​នេះ​គឺ​ពិតជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន ហើយ​លក់​ចេញ​ក្នុង​មួយ​កញ្ចប់​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៥១៩​តូច និង​៥​កញ្ចប់​ធំ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការតាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ