ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់អ្នកចិញ្ចឹម​ឃ្មុំរៀបរាប់..​!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាតដំបង​៖ «​ខាំ​កូ​.​គីឡូ​៣៨» គឺជា​ឈ្មោះ​សហ​គម​ន៍​​មួយ ដែល​បាន​ចងក្រង​ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ សហ​គម​ន៍នេះ ​បាន​ផ្ដុំ​គំនិត​គ្នា…

ខេត្តបាតដំបង​៖ «​ខាំ​កូ​.​គីឡូ​៣៨» គឺជា​ឈ្មោះ​សហ​គម​ន៍​​មួយ ដែល​បាន​ចងក្រង​ដោយ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។ សហ​គម​ន៍នេះ ​បាន​ផ្ដុំ​គំនិត​គ្នា ដោយ​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ដាំ​ដំណាំ​កសិកម្ម​គ្រប់មុខ​ចិញ្ចឹម និង​ជា​ពិសេស​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ ដែល​កំពុង​ទ​ទួល​​ជោគ​ជ័យ​ល្អ​ប្រសើរ ក្រោម​ការ​ជួយ​ឧម​ត្ថ​ម្ភ​ផ្នែក​សម្ភារ ​និង​បច្ចេកទេស​ខ្លះ​ៗ​ពី​សហ​គម​ន៍មួយ​នៃ​ប្រទេស​កូរ៉េ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អ៊ឹម សុ​ភ័​ក្រ ប្រធាន​សហ​គម​ន៍​នេះ ។

អ្នកដឹកនាំ​សហ​គម​ន៍ លោក​អ៊ឹម សុ​ភ័​ក្រ បាន​និយាយ​ថា សហ​គម​ន៍​របស់​លោក​ ហាក់​មិន​ទាន់​ដំណើរការ​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ ចំពោះ​ការ​ដាំ​ដំណាំ​កសិកម្ម លើក​លែង​​តែ​ការ​ចិញ្ចឹម​ឃ្មុំ​មួយ​មុខ​ប៉ុណ្ណោះ ដែល​សហ​គម​ន៍របស់​លោក​ទ​ទួល​បាន​ជោគជ័យ​គ្រាន់បើ ។ ប្រធាន​សហ​គម​ន៍​រូប​នេះ​បាន​បន្ត​ថា នៅ​ក្នុង​សហ​គម​ន៍«​ខាំ​កូ​.​គីឡូ​៣៨» សព្វ​ថ្ងៃនេះ​ មាន​សមាជិក​១៣​គ្រួសារ ដែល​កំពុង​ប្រកប​មុខរបរ​ចិញ្ចឹម​ឃ្មុំ ហើយ​ក្នុង​ចំណោម​នោះ​ មាន​ចំនួន​៦​គ្រួសារ ដែល​ទ​ទួល​បាន​ជោគជ័យ​គ្រាន់បើ​ជាងគេ ។ រីឯ​ចំនួន​៧​គ្រួសារ​ទៀត​ទ​ទូល​បាន​ផល​បន្ទាប់បន្សំ​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ។

bty

សហគមន៍​ចិញ្ចឹម​ឃ្មុំ​រៀបរាប់​ពី​ផលិតផល
លោក​អ៊ឹម សុ​ភ័​ក្រ បាន​លើក​ឡើង​ថា លោក​បាន​ចាប់ផ្ដើម​ចងក្រង​ជា​សហ​គម​ន៍​ចិញ្ចឹម​ឃ្មុំ​នេះ នៅ​អំឡុង​ឆ្នាំ​២០១៧ កន្លង​ទៅ រហូត​ដល់​ពេល​នេះ​ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ​ ។ គ្រួសារ​នីមួយ​ៗ​ហាក់​កំពុង​ទ​ទួល​​បាន​ផល​ល្អ​ប្រសើរ​ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ ហើយ​ថែម​ទាំង​ពង្រីក​ទីតាំង​ចិញ្ចឹម កាន់តែ​ច្រើន​ទៀត​ផង ​។ បុរស​ពិការ​ដៃ​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់​.. ដំបូង​ខ្ញុំ ​មាន​ធុង​ចិញ្ចឹម​ឃ្មុំ​ត្រឹម​​តែ​៣​ធុង (​សម្បុក​ឃ្មុំ​) ប៉ុណ្ណោះ តែ​មក​ដល់​ពេល​នេះ ខ្មុំ​ពង្រីក​បាន​រហូត​ដល់​ទៅ​៦០​ធុង​ហើយ រីឯ​កសិករ​ដទៃ​ទៀត​ ក៏​កំពុង​ពង្រីក​កសិដ្ឋាន​របស់​ពួក​គេ កាន់តែ​ច្រើន​ដែរ​» ។

bty

សមាជិក​ម្នាក់​នៃ​សហ​គម​ន៍ចិញ្ចឹម​ឃ្មុំ​នេះ​ គឺ​អ្នកស្រី បឿន វុ​ទ្ធី អាយុ​២៩​ឆ្នាំ បាន​អះអាង​ពី​ភាព​ជោគជ័យ នៃ​ការ​ចិញ្ចឹម​ឃ្មុំ​នេះ​ដែរ​ថា «​ក្នុង​មួយ​ឆ្នាំ​ៗ ខ្ញុំ​ទ​ទួ​ល​បាន​ប្រាក់​ចំណូល​គ្រាន់បើ​ដែរ​ ពី​ការ​ចិញ្ចឹម​ឃ្មុំ​នេះ សម្រាប់​ទប់ទល់​ជីវភាព​គ្រួសារ ។ ដំបូង​ខ្ញុំ​មាន​ធុង​ចិញ្ចឹម​ឃ្មុំ​តែ​២​ប៉ុណ្ណោះ តែ​ដោយសារ​វា​បាន​ផ្ដល់​ប្រាក់​ចំណូល​គ្រាន់បើ ទើប​សព្វថ្ងៃ​គ្រួសារ​ខ្ញុំ​បង្កើត​ធុង​សម្រាប់​ចិញ្ចឹម​ឃ្មុំ​បាន​រហូត​ដល់​១៤​ធុង ហើយ​ស្វាមី​ខ្ញុំ​ជា​អ្នក​រៀបចំ​មើលថែ​ទាំ​ក្នុង​ការ​ចិញ្ចឹម​ឃ្មុំ​នេះ​» ។

bty

អ្នកស្រី​បាន​បញ្ជាក់​ថា ជា​ធម្មតា​ទឹកឃ្មុំ​ត្រូវ​ប្រមូល​ផល​២​ដង​ក្នុង​១​ឆ្នាំ តែបើ​មាន​តម្រូវការ​គាត់​ត្រូវ​ប្រមូល​ផល​ទឹកឃ្មុំ​ក្នុង​រយៈពេល​យ៉ាង​យូរ​ពី​៣​ ឬ​៤​ខែ​ម្ដង ។ ប៉ុន្តែ​មិន​អាច​កំណត់​បរិមាណ​បាន​ទៀងទាត់​ទេ ព្រោះ​ការ​ប្រមូល​ផល​ធ្វើ​ឡើងជា​បន្តបន្ទាប់​គ្នា ។ សម្រាប់​ទីផ្សារ​វិញ កសិករ​រូប​នេះ ​បាន​ប្រាប់​ថា ពេល​ប្រមូល​ផល​ម្ដង​ៗ ទឹកឃ្មុំ​ត្រូវ​យក​ទៅ​កន្លែង​សហ​គម​ន៍ ព្រោះ​ប្រធាន​សហ​គម​ន៍​ជា​អ្នក​ជួយ​ណែនាំ​ពី​វិធី​វេច​ខ្ចប់​និង​ជួយ​ស្វែងរក​ទីផ្សារ​ឲ្យ​សមាជិក​របស់​ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

bty
bdr
bty
bty
bty
bdr
bty
bty
bdr

អត្ថបទសរសេរ ដោយ