ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាវជ្រាវ​តាម​ចាប់ លុះ៣ថ្ងៃ​ក្រោយក្របួចបាន៤នាក់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។ លោក​ឧត្តមសេនីយ៍ត្រី ហែម…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​។

លោក​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ស្រាវជ្រាវ​តាមដាន​តាំងពី​យប់​ថ្ងៃ​ទី​៧ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ទើប​សមត្ថកិច្ច​ក្របួច​បាន​ទាំង​អ្នក​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀ​ន​។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​​បន្ត​ថា ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក កម្លាំង​អាវុធហត្ថ​ខេត្ត​ចំនួន​៩​នាក់ និង​រថយន្ត​ចំនួន​៣​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ភោគ ច​ន្ធី មេបញ្ជាការ​រង បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ កំពុង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

លោក​​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​​បន្ត​ទៀត​ថា រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៤​នាក់ ក្នុង​នោះ​១-​ឈ្មោះ ពៅ វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ វិ​ន សិលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​៤-​ឈ្មោះ​យឹ​ម សុខ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

ដោយឡែក​វត្ថុ​តាង រួម​មាន​រថយន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង រួម​នឹង​ម្សៅ​ពណ៌​ស ដែល​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​តូច​-​ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ