ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​ បដិសេធ​ការ​ស៊ើប​អង្កេត​លើ​សិទ្ធិ​មនុ​ស្ស

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ វិមាន​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៨​មិថុនា​បាន​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​មិថុនា ដោយ​អ្នក​ជំនាញការ​អ​.​ស​.​ប​១១​នាក់ ហើយ​ចាត់​ទុក​ថា​នោះ​ជា​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​។ អ្នក​ជំំ​នា​ញ​ការ​ទាំងនេះ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧​មិថុនា ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ​.​ស​.​ប…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ វិមាន​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​៨​មិថុនា​បាន​បដិសេធ​ការ​អំពាវនាវ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧​មិថុនា ដោយ​អ្នក​ជំនាញការ​អ​.​ស​.​ប​១១​នាក់ ហើយ​ចាត់​ទុក​ថា​នោះ​ជា​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​។

អ្នក​ជំំ​នា​ញ​ការ​ទាំងនេះ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧​មិថុនា ដល់​បណ្ដា​រដ្ឋ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អ​.​ស​.​ប ឲ្យ​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​គូសបញ្ជាក់​ជា​ពិសេស​ពី​ចំនួន​ច្រើន​បំផុត​នៃ​មនុស្ស​ត្រូវ​ប៉ូលិស​សម្លាប់ ក្នុង​ក្រប​ខណ្ឌ​នៃ​របស់​ហៅ​ថា ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។

យោង​តាម​តួលេខ​ផ្លូវការ​ថា​ជនសង្ស័យ​ជាង​៥.៣០០​នាក់ បាន​ត្រូវ​ប៉ូលិស​សម្លាប់ តាំងពី​ចាប់ផ្ដើម​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ប្រកាស​ដោយ​ប្រធានាធិបតី​លោក​RODRIGO DUTERTE បន្ទាប់​ពី​លោក​ឈ្នះ​ឆ្នោត​កាលពី​៣​ឆ្នាំ​មុន​មក​។ ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យល់​ថា តួលេខ​ពិតប្រាកដ​មាន​ច្រើន​ជាង​នេះ​ដល់​ទៅ​៣​ដង​ឯណោះ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក​SALVADOR PANELO​ថ្លែង​ថា ការ​អំពាវនាវ​នោះ​របស់​ពួក​អ្នក​ជំនាញការ​អ​.​ស​.​ប​ពុំ​ត្រឹមតែ​ជា​អំពើ​ឆ្កួត​លីលា​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ជ្រៀតជ្រែក​មួយ​ចូល​កិច្ចការ​ផៃ្ទ​ក្នុង​ប្រទេស​មួយ​ដែល​មិន​អាច​ទទួលយក​បាន ក្នុង​អធិបតេយ្យភាព​របស់​ហ្វ៊ី​លី​ពី​ន​។ លោក​បាន​ចោទប្រកាន់​អ្នក​ជំនាញការ​ទាំងនេះ​ថា ធ្វើ​ព័ត៌មាន​លំអៀង​និង​ខុស​ទាំងស្រុង​។

លោក​គូសបញ្ជាក់​ថា​នៅ​ហ្វ៊ី​លី​ពី​ន ពួក​អ្នក​ដែល​និយាយ​ប្រឆាំង​នឹង​យុទ្ធនាការ ប្រឆាំង​គ្រឿងញៀន ហើយ​ចោទប្រកាន់​ប្រធានាធិបតី​ថា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ត្រូវ​បាន​បដិសេធ​ដោយ​ពលរដ្ឋ​ហ្វ៊ី​លី​ពី​ន​។ បណ្ដា​គណបក្ស​ជា​សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី បាន​ឈ្នះ​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ កាលពី​ខែ​មុន ដោយ​ដណ្ដើម​ការ​ត្រួតត្រា​ក្នុង​ព្រឹទ្ធសភា​និង​សភា​។ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ជា​នយោបាយ​អាទិភាព​របស់​ប្រធានាធិបតី ហើយ​លោក​ការពារ​យ៉ាង​មឺ​ុ​ង​ម៉ាត់ ប្រឆាំង​រាល់​ការ​ចោទប្រកាន់​ពី​ខាងក្រៅ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ