ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ចាប៉ី​ដង​វែង​ដូច​នំ​បញ្ចុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​សាន សុវណ្ណ​ឌឿ​ន បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​ស្នើ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​បន្ថែម​ឲ្យ​មានការ​គាំទ្រ​សិល្បៈ​ចាប៉ី​ដង​វែង ដ្បិត​លោក​ចាត់​ទុក​សិល្បៈ​មួយ​នេះ​កំពុង​តែ​ត្រដរ​ខ្យល់ ។ ក្នុង​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​ចូលរួម​ហូប​នំ​បញ្ចុក​ឯកភាព​ជាតិ​នៅ​ថ្ងៃ​ទី​៩​មិថុនា នោះ…

រាជធានី​ភ្នំពេញ​៖ លោក​សាន សុវណ្ណ​ឌឿ​ន បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​ស្នើ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​ជួយ​ជំរុញ​បន្ថែម​ឲ្យ​មានការ​គាំទ្រ​សិល្បៈ​ចាប៉ី​ដង​វែង ដ្បិត​លោក​ចាត់​ទុក​សិល្បៈ​មួយ​នេះ​កំពុង​តែ​ត្រដរ​ខ្យល់ ។

ក្នុង​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​ចូលរួម​ហូប​នំ​បញ្ចុក​ឯកភាព​ជាតិ​នៅ​ថ្ងៃ​ទី​៩​មិថុនា នោះ គេ​សង្កេត​ឃើញ​មានការ​គាំទ្រ​ផុសផុល ក្នុង​ពេល​ការ​លក់​នំ​បញ្ចុក​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ។ ស្រប​ពេល​នេះ​លោក​សាន សុវណ្ណ​ឌឿ​ន ដែល​ជា​អ្នកសិល្បៈ​ចាប៉ី​បាន​ស្នើ​សុំ​ឲ្យ​ប្រមុខ​ដឹកនាំ​អំពាវនាវ និង​ជំរុញ​ញ​បន្ថែម​ទៅ​ដល់​មហាជន​ឲ្យ​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ ជា​ពិសេស​សិល្បៈ​ចាប៉ី​ដង​វែង ។

បើ​យោង​តាម​អ្វី​ដែល​លោក​សាន សុវណ្ណ​ឌឿ​ន បាន​ស​សេរ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​បើ​ចាប៉ី​ល្បី​ដូច​នំ​បញ្ចុក​ប្រហែលជា​លែង​ក្រ​ហើយ អ្នក​ចាប៉ី​នៅ​ស្រុក​ខ្មែរ​យើង​បើ​ទេវតា​លោក​ថា​តែ​១​ម៉ាត់​«​ចូរ​មើល​អ្នក​ចាប៉ី​ដង​វែង​ផង​»​ធានា​ថា​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំងអស់​នឹង​មានកម្ម​វិធី​សិល្ប​:​មួយ​នេះ ។ គ្រាន់តែ​គិត​ក៏​ធូរទ្រូង​ដែរ​ខ្ញុំ»​។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​នេះ​លោក​សាន សុវណ្ណ​ឌឿ​ន ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​ទី​៧ មិថុនា ២០១៩​ថា សិល្ប​:​បុរាណ​លែង​មាន​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ដូច​មុន​ទៀត​ហើយ​។ ដូច​កាល​មុន​សម្តេច​លោក​បាន​ស្នើ​ឲ្យ​ស្ថានីយ​មួយ​ចំនួន​ជួយ​ផ្សាយ​សិល្ប​:​ចាប៉ី និង​អា​យ៉ៃ​ផង កាលនោះ​តាម​ស្ថានីយ​ណា​ក៏​ហៅ​ចាប៉ី និង​អា​យ៉ៃ​ថត និង​សម្តែង​តាម​ខន​សឺត​របស់​ស្ថានីយ​គេ​ដែរ ។

តាំងពី​នោះ​មក​ទីផ្សារ​ចាប៉ី​មាន​គេ​ហៅ​ច្រើន​។ តែ​ដល់​ក្រោយ​ៗ មក​ដូច​ជា​ស្ងាត់ ហើយ​ម្យ៉ាងវិញទៀត​បើ​បាត់​មុខ​ពី​ទស្សនិកជន​ហើយ​គឺ​ចំណាប់អារម្មណ៍​លែង​មាន​ហើយ ។ មួយ​រយ​:​ចុង​ក្រោយ​នេះ​ទីផ្សារ​ចាប៉ី​ធ្លាក់​ជា​គំហុក ជា​ពិសេស​លោកតា ចាស់​ៗ​គាត់​រស់​មិនយូ​ទ េ​តែ​សុំ​ជីវិត​ចុង​ក្រោយ​ពួក​គាត់​ឲ្យ​រស់​សមរម្យ​ផង​ចុះ មិន​បាន​ដល់​មានអី​ទេ សូម​តែ​អោយ​ពួក​គាត់​មាន​ទីផ្សារ​ខ្លះទៅ ។

លោក​សាន សុវណ្ណ​ឌឿ​ន បញ្ជាក់​ថា «​ពួក​គាត់​សង្ឃឹមថា​ពេល​ចាប៉ី​ដង​វែង​ចូល​ក្នុង​អង្គការ​យូ​ណេ​ស្កូ​បេ​តិ​ភណ្ឌ​ពិភពលោក​ពួក​គាត់​នឹង​មាន​ជីវភាព​ស​ម្រ​រម្យ តែ​ផ្ទុយ​ទៅ​វិញ​កាន់តែ​ធ្លាក់​ចុះ​សូ​ម្បី​តែ​លុយ​២៣​ម៉ឺន​ដុល្លារ​ដែល​អង្គការ​ឧបត្ថម្ភ​ក៏​បាត់​មិនដឹង​គេ​យក​ទៅ​ឯណា​ដែរ ពួក​គាត់​តែង​ឆ្ងល់ គាត់​សង្ឃឹមថា​លុយ​នោះ​នឹង​បាន​ដល់​ពួក​គាត់​ខ្លះ តែ​ស្ងាត់ឈឹង ។ ខ្ញុំ​ជឿ ប្រសិនបើ​សិល្បៈ​មួយ​នេះ​ល្បី​ទៅ ពួក​គេ​នឹង​ជួល​យក​ទៅ​សម្តែង​គ្រប់​កម្មវិធី ម្យ៉ាងវិញទៀត​បើ​ឲ្យ​សិល្ប​:​រស់​បាន​គឺ​ក្រសួង​បី​ដែល​ពាក់​ព​ន្ធ័ ទី​១​ក្រសួង​វប្បធម៌ ទី​២​ក្រសួង​ព័ត៌មាន និង​ទី​៣​ក្រសួងទេសចរណ៍ ។

ក្រសួង​វប្បធម៌​ត្រូវ​យកចិត្តទុកដាក់​និង​បន្ថែម​ទៅ​លើ​ជំនាញ​ពួក​គាត់ ចំណែក​ក្រសួង​ព័ត៌មាន​ត្រូវ​ផ្សព្វ​ផ្សាយ ខណៈ​ពេល​ដែល​ក្រសួងទេសចរណ៍​គួរ​មាន​រៀបចំ​ឲ្យ​មានការ​បង្ហាញ​សិល្ប​:​គ្រប់​ទីកន្លែង​ដែល​មាន​ភ្ញៀវ​អន្តរជាតិ​ចូល​ទស្សនា និង​មាន​បទ​បង្ហាញ​ពី​សិល្ប​:​ទាំងនេះ​ជា​សម្បត្តិ​វប្បធម៌​ជាតិខ្មែរ​យើង​»​។

នៅ​ពេល​ដែល​សួរ​ថា តើ​លោក​មានគំនិត​ដូច​ម្តេច ប្រសិនបើ​យើង​ចង់​ឲ្យ​យុវវ័យ​ងាក​មក​ចាប់អារម្មណ៍​ពី​ចាប៉ី​នេះ ? លោក​សាន សុវណ្ណ​ឌឿ​ន បាន​លើក​ឡើង​ថា​មិន​សំខាន់​ពួក​គាត់​ទេ បើ​យើង​ធ្វើ​ទៅ​ឃើញ​ថា​ជា​ប្រយោជន៍ ដូច​ជា​ប្រាក់​ចំណូល​រកបាន​សមរម្យ​នោះ ពួក​គាត់​នឹង​មក ឯង​ៗ​ហើយ​។ ប៉ុន្តែ​បើ​រាល់​ថ្ងៃនេះ​ពួក​គាត់​មក​រៀន​បាន​ត្រឹមតែ​ចេះ ហើយ​ក៏​ពិបាក​ទាំង​រៀន​ផង គឺ​ពួក​គាត់​មិន​ចង់​ទេ ។

បើ​តាម​តាម​លោក សាន សុវណ្ណ​ឌឿ​ន បើ​ចង់​ឲ្យ​យុវជន​គាំទ្រ មាន​តែ​មួយ​មុខ​គត់ គឺ​ចេញផ្សាយ​តាម​រយ​:​ទូរទស្សន៍​ក្នុង​កម្មវិធី​ខន​សឺត​ផ្សាយ​ផ្ទាល់ នោះ​ជាក​ក្តា​សំខាន់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ