ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ ពេជ្រ​ពិសី បាត់​យូរ​មើល​លែង​ចង់​ស្គាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​របស់​អតីត​តារា​សម្តែង​កែវ ពេជ្រ​ពិសី អស់​ពេល​ជា​យូរ​មក​ហើយ នាំ​ឲ្យ​អ្នកគាំទ្រ​គិត​ថា​នាង​បោះបង់​សិល្បៈ​ទាំងស្រុង​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​ស្រាប់តែ​កន្លង​មក ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី តែ​មុខមាត់​របស់​នាង​ខុស​ដាច់​ឆ្ងាយ​ពី​មុន ស្ទើរ​មើល​លែង​ស្គាល់​ទៅ​ហើយ…

រាជធានី​ភ្នំពេញ​៖ ការ​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​របស់​អតីត​តារា​សម្តែង​កែវ ពេជ្រ​ពិសី អស់​ពេល​ជា​យូរ​មក​ហើយ នាំ​ឲ្យ​អ្នកគាំទ្រ​គិត​ថា​នាង​បោះបង់​សិល្បៈ​ទាំងស្រុង​ហើយ ។ ទោះជា​យ៉ាងណា​ក្តី​ស្រាប់តែ​កន្លង​មក ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញមុខ​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី តែ​មុខមាត់​របស់​នាង​ខុស​ដាច់​ឆ្ងាយ​ពី​មុន ស្ទើរ​មើល​លែង​ស្គាល់​ទៅ​ហើយ ។

កែវ ពេជ្រ​ពិសី បាន​បាត់​ទីផ្សារ​សម្តែង​ជា​ច្រើន​ឆ្នាំ​ក្រោយ​ពេល​រក​ក្រោយ​កើតឡើង​ច្រើន ។ នាង​បាន​ងាក​ទៅ​កាន់​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន តែ​អាជីព​ថ្មី​នេះ​ហាក់​មិនសូវ​រីក​ចម្រើន​ទេ ។ ទន្ទឹម​នោះ​នាង​គ្រប់គ្រង​របរ​ផ្នែក​សំអាងការ​ដែល​ជា​ចន្ទល់​ផ្នែក​ជីវភាព ។

មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក យូ ឌី​ស្កូ បង្ហោះ​រូបថត​រួមការ​ងារ​ថ្មី​ជាមួយ​អ្នក​នាង​កែវ ពេជ្រ​ពិសី កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ លោក​យូ ឌី​ស្កូ បាន​សរសេរ​រៀបរាប់​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ដ៏​ស្រស់​ស្អាត​មួយ​សន្លឹក​ថា​៖«​ថ្ងៃនេះ​បាន​មក​ច្រៀង​ក្នុង​កម្មវិធី​តន្ដ្រី​ស្រុកស្រែ អ្វី​ដែល​សប្បាយ​ចិត្តខ្លាំង​បំផុត​បាន​ចាប់​ដៃគូ​ចាស់​ដែល​បាន​បែក​គ្នា​កាលពី​ឆ្នាំ​២០០៥ ។ បើ​គិត​មក​ដល់​ឆ្នាំ​២០១៩ នេះ​១៤​ឆ្នា​ហើយ​ពុក​ម៉ែ​បងប្អូន​ចង់​ឲ្យ​ខ្ញុំ និង​កែវ ពេជ្រ​ពិសី សម្ដែង​រួម​គ្នា​ទៀត​អត់​»​។

ភ្លាម​ៗ​នោះ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​បាន​ចូល​ទៅ Like , Shares និង​ខម​មិន​អបអរសាទរ​ដល់​ពួក​គេ​រាប់​ពាន់​នាក់​ឯណោះ ។ អ្នកគាំទ្រ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចាប់ដៃ​គ្នា​ថត​MV​បទ​ចម្រៀង និង​ខ្សែភាពយន្ត​ជាមួយ​គ្នា​ក្នុង​ពេល ឆាប់​ៗ​នេះ​ទៀត​ផង ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាង​កែវ ពេជ្រ​ពិសី​ថា​នាង​ឡើង​គីឡូ សាច់ឈាម​ធាត់​ជាង​មុន រហូត​មុខ​ប៉ោង​ពេញ​មិនមែន​ដោយសារ​ការ​ចាក់​ថ្នាំ​កែ​អ្វី​នោះ​ទេ អាច​ថា​មក​ពី​ហូប​បាន គេង​បាន​ច្រើន ទើប​ប្លែក បែប​នេះ​ព្រោះ​សប្បាយចិត្ត ។​ម្យ៉ាងទៀត​ការងារ​រលូន​លើ​មុខរបរ​សំអាងការ​ល្អ​ទើប​មិនសូវ​ជា​ពិបាកចិត្ត ហើយ អ្វី​ៗ​កាក់កប​។

ទាក់ទិន​រឿង​ស្នេហា​កែវ ពេជ្រ​ពិសី ថា មិន​អត់​អ្នក​ទាក់ទង​ទេ គឺ​មាន​ទាំង​អ្នក​នៅ​ក្នុង និង​ក្រៅ​ស្រុក តែ​ពួក​គេ​ហាក់​មិន​មាន​ភាព​ច្បាស់លាស់ ។ ដូច្នេះ​ហើយ​ទើប​នាង​មិន​ហ៊ាន​ទទួលយក​ស្នេហា​សា​ជា​ថ្មី​ទេ​ដើម្បី​កុំ​ឲ្យ​ខកចិត្ត​ម្តងទៀត ។

ចំពោះ​អាជីព​សិល្បៈ​កែវ ពេជ្រ​ពិសី និយាយ​ថា​«​នាង​ខ្ញុំ​នៅ​តែ​ប្រឡូក​មិន​ទាន់​ដកថយ​ទេ ។ ការ​ពន្យារ​ពេល​ចេញ​មុខ​ក្នុង​អាជីព​សិល្បៈ​មក​ពីរ​វល់​ជាមួយ​ការងារ​រក​សុ​ី​ខាងក្រៅ​មើល​ខុស​ត្រូវ​ឲ្យ​ល្អ​សិន​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ