ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​សង្ហា​រ តែ​គ្មាន​គូស្នេហ៍​នៅ​ក្បែរ​កាយ

4 ឆ្នាំ មុន

លោក​គី​អា​នូ រី​ហ្វ (Keanu Reeves) អាយុ​៥៤​ឆ្នាំ​ជា​បុរស​នៅ​ឯកា និង​គ្មាន​នារី​ណា​ម្នាក់​នៅ​ក្បែរ​កាយ វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ព្រោះ​គេ​ជា​បុរស​សង្ហា ។ លោក​រី​ហ្វ​បាន​ជោគជ័យ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ព្រោះ​ជា​បុរស​សង្ហា…

លោក​គី​អា​នូ រី​ហ្វ (Keanu Reeves) អាយុ​៥៤​ឆ្នាំ​ជា​បុរស​នៅ​ឯកា និង​គ្មាន​នារី​ណា​ម្នាក់​នៅ​ក្បែរ​កាយ វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ព្រោះ​គេ​ជា​បុរស​សង្ហា ។

លោក​រី​ហ្វ​បាន​ជោគជ័យ​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង ព្រោះ​ជា​បុរស​សង្ហា មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​សម្តែង និង​ចេះ​លេង​តន្ត្រី​ទៀត​ផង ។ ទោះជា​យ៉ាងណា​ក្តី​លោក​ជា​មនុស្ស​ម្នាក់​គ្មាន​នារី​ណា​ម្នាក់​នៅ​ក្បែរ​ខ្លួន​ទេ ។ កាលពី​អាយុ​១៧​ឆ្នាំ​គេ​ក៏​ធ្លាប់​មាន​គូស្នេហ៍​ដែរ តែ​បាន​ចែកផ្លូវ​គ្នា ។

លោក​រី​ហ្វ​បញ្ជាក់​ថា «​អាយុ​១៧​ឆ្នាំ ខ្ញុំ​ចាស់​ជាង​គូស្នេហ៍ នាង​បាន​បើក​បទ​ចម្រៀង​ឲ្យ​ស្ដាប់ នាង​រមែង​ច្រៀង​បទ «Joy Division» របស់​ក្រុម «Violent Femmes» ។ ពួក​យើង​រមែង​នៅ​ក្នុង​រថយន្ត​ផឹកស្រា​បៀរ​ជាមួយ​គ្នា ខ្ញុំ​មាន​ឧបករណ៍​បំពង​សំឡេង​នៅ​ក្នុង​រថយន្ត និង​ទៅ​កម្សាន្ត​ក្នុង​ឧទ្យាន​ដោយ​ច្រៀង និង​រាំ​ជាមួយ​គ្នា តែ​ឥឡូវ​ឯកា​ណាស់ »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ