ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​ភេទ​ដូច​គ្នា ​លួច​ជួប​គូស្នេហ៍​ចាស់

4 ឆ្នាំ មុន

ក្ដី​ស្រឡាញ់់​មាន​ភាព​ល្អូកល្អិន​រវាង​នាង​គ្រី​ស្ដេ​ន ស្ដេ​វ៉ើ​ត (Kristen Stewart) និង​នាង​សា​រ៉ា ឌី​ន​គី​ន (Sara Dinkin) ប្រៀប​ដូច​ជា​ឆាកល្ខោន ខណៈ​«Radar»…

ក្ដី​ស្រឡាញ់់​មាន​ភាព​ល្អូកល្អិន​រវាង​នាង​គ្រី​ស្ដេ​ន ស្ដេ​វ៉ើ​ត (Kristen Stewart) និង​នាង​សា​រ៉ា ឌី​ន​គី​ន (Sara Dinkin) ប្រៀប​ដូច​ជា​ឆាកល្ខោន ខណៈ​«Radar» ផ្សាយ​ថា​ ឌី​ន​គី​ន​បាន​ខឹង​ដែល​នាង​ស្ដេ​វ៉ើ​ត ទៅ​ដើរ​កម្សាន្ត​ជាមួយ​នាង​ស្ដេ​ល​ឡា មេ​ក​វែ​ល (Stella Maxwell) អតីត​គូស្នេហ៍ ។

រឿងរ៉ាវ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦​នាង​ស្ដេ​វ៉ើ​ត​បាន​ទាក់ទង​ជាមួយ​នាង​ស្ដេ​ល​ឡា មេ​ក​វែ​ល ក្រោយមក​អ្នក​ទាំង​២​បាន​ព្រាត់​គ្នា និង​មក​ចងសម្ព័ន្ធភាព​ជាមួយ​នាង​សា​រ៉ា ឌី​ន​គី​ន​វិញ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ​នេះ​នាង​ស្ដេ​វ៉ើត បង្កើត​ភាព​ចម្លែក​មួយ ក្រោយ​ពី​នាង​បាន​ចេញ​ទៅ​ដើរ​កម្សាន្ត​ជាមួយ​នាង​មេ​ក​វែ​ល​ជា​គូស្នេហ៍​ចាស់ ខណៈ​ពេល​របាយការណ៍​បញ្ជាក់​ថា​អ្នក​ទាំង​២​បាន​ទទួលទាន​បាយ​រួម​គ្នា​ក្នុង​នាម​ជា​មិត្តភក្ដិ ។

ចំពោះ​រូបថត​បង្ហាញ​បាន​ធ្វើ​ឲ្យ​នាង​ឌី​ន​គី​ន​ខឹង ព្រោះ​មិន​បានដឹង​ថា​ស្ដេ​វុ​ើ​ត​បាន​ចេញ​ទៅ​ទទួលទាន​បាយ​ជាមួយ​សង្សារ​ចាស់ រហូត​ដល់​ថ្នាក់​គំរាម​ថា​នឹង​ឈប់​សេពគប់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ