ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក វៀត​ណាម​​​នឹង​ជួប​បញ្ហា​កង្វះ​សាច់​ជ្រូក​ធ្ងន់ធ្ងរ​

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ប្រទេស​វៀតណាម​នឹង​ត្រូវ​នាំ​ចូល​សាច់​ជ្រូក​បន្ថែម​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ដើម្បី​បំពេញ​កង្វះខាត​ក្នុងស្រុក​ខណៈ​ដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ត​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង ។…

ប្រទេស​វៀតណាម ៖ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព​ត៌​មាន Viet Nam News កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ប្រទេស​វៀតណាម​នឹង​ត្រូវ​នាំ​ចូល​សាច់​ជ្រូក​បន្ថែម​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ដើម្បី​បំពេញ​កង្វះខាត​ក្នុងស្រុក​ខណៈ​ដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បន្ត​រាតត្បាត​កាន់តែ​ខ្លាំង​ឡើង ។

មជ្ឈមណ្ឌល​ផ្តល់​ព​ត៌​មាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ក្រោម​ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា សាច់​ជ្រូក​កំពុង​តែ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ​យ៉ាង​ទាប​ព្រោះតែ​តម្រូវការ​ធ្លាក់​ចុះ​។ ក្រសួង​នេះ​បាន​បន្ត​ទៀត​ថា​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​ក៏​មាន​កម្រិត​ដែរ​ព្រោះ​មាន​សត្វ​ជ្រូក​ប្រមាណ ១.៥​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​ចោល​កាលពី​៤​ខែ​ដំបូង​នា​ឆ្នាំ​នេះ ឬ​ស្មើ ៥%​នៃ​សាច់​ជ្រូក​ទាំងអស់​ក្នុង​ប្រទេស ។

វៀតណាម​បាន​ប្រទះ​ឃើញ​ជម្ងឺ​ផ្តាសាយ​ជ្រូក​ក្នុង​ទីក្រុង​និង​ខេត្ត​ចំនួន​៥៣ ហើយ​វា​នឹង​បន្ត​រាតត្បាត​ផង​ដែរ ។ យោង​ទៅ​តាម​ធនាគារ Rabobank បាន​ឲ្យ​ដឹង​ថា​វិស័យ​បង្កាត់​ពូជ​ជ្រូក​របស់​វៀតណាម​បាន​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​ព្រោះតែ​ជម្ងឺ​នេះ ។

Rabobank បាន​និយាយ​ថា ទិន្នផល​សាច់​ជ្រូក​សម្រាប់​ឆ្នាំ ២០១៩ នឹង​ធ្លាក់​ចុះ​ប្រមាណ​១០%​ផង​ដែរ​។ បើ​ទោះជា​រដ្ឋាភិបាល​ខិតខំ​គ្រប់គ្រង​ជម្ងឺ​នេះ​ពិតមែន​ក្តី ករណី​ថ្មី​ៗ​នៅ​តែ​ត្រូវ​បាន​ប្រទះ​ឃើញ​ឡើង ។ Rabobank បាន​បន្ថែម​ថា​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​នឹង​កាត់​បន្ថយ​ការ​ទទួល​ទា​នៃ​សាច់​ជ្រូក​ប្រមាណ​៧%​។ ទីក្រុង​ហូ​ជី​មិ​ញ​បាន​ជំរុញ​ដល់​អាជីវកម្ម​ឲ្យ​ទិញ​ជ្រូក​ដែល​មាន​សុខភាព​ល្អ និង​ទិញ​ស្តុក​សាច់​ជ្រូក​កក​ដើម្បី​ត្រៀមខ្លួន​សម្រាប់​កង្វះខាត​នា​ពេល​អនាគត ។

យោង​ទៅ​តាម​នាយកដ្ឋាន​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ប្រចាំ​ទីក្រុង​បាន​ឲ្យ​ដឹង​ថា ជម្ងឺ​នេះ​មិន​មាន​វត្តមាន​ក្នុង​ទីក្រុង​ហី​ជី​មិ​ញ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​ប៉ែក​ខាងត្បូង​ផ្សេង​ទៀត ។ ទីក្រុង​ហូ​ជី​មិ​ញ​គឺជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​សាច់​ជ្រូក ដូច្នេះ​ទីផ្សារ​នេះ​អាច​ទទួល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ប្រសិនបើ​ជម្ងឺ​បាន​មក​ដល់។

លោក Pham Thanh Kien ដែល​ជា​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា ទីក្រុង​បាន​ខិតខំ​ធានា​ដល់​ការ​ផ្គត់ផ្គង់​សាច​ជ្រូក​គ្រប់គ្រាន់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជំរុញ​ដល់​អាជីវកម្ម​ឲ្យ​ទិញ​សាច់​ជ្រូក​ស្តុក​ទុក​ដដែល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ