ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«រោល​រលាក​ក្រោម​ក្លៀក​» មែន​ទេ? នេះ​ជា​​វិធីងាយៗ​ក្នុង​ការ​ព្យា​បាល​

4 ឆ្នាំ មុន

ការ​ឡើង​រោល​រមាស់​និង​រលាក​ក្រោម​ក្លៀក​ជា​បញ្ហា​គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង​។ ​ក្នុង​ករណី​ខ្លះ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ដែរ​ប្រសិនបើ​មិន​បាត់​ទៅ​វិញ​សោះ​ក្នុង​រយៈពេល​យូរ​។ ការ​ឡើង​រោល​រលាក​នេះ​ក៏​អម​មក​ជាមួយ​នូវ​ភាព​រមាស់ ស្បែក​ក្លៀក​ប្រែជា​ខ្មៅ​ជាង​ធម្មតា ឈឺចាប់ និង​ក្លិន​មិនល្អ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន​។ ខាងក្រោម​វេ​បសាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ព្យាបាល​បញ្ហា​រោល​រលាក​ក្រោម​ក្លៀ​ម…

ការ​ឡើង​រោល​រមាស់​និង​រលាក​ក្រោម​ក្លៀក​ជា​បញ្ហា​គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង​។ ​ក្នុង​ករណី​ខ្លះ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ដែរ​ប្រសិនបើ​មិន​បាត់​ទៅ​វិញ​សោះ​ក្នុង​រយៈពេល​យូរ​។ ការ​ឡើង​រោល​រលាក​នេះ​ក៏​អម​មក​ជាមួយ​នូវ​ភាព​រមាស់ ស្បែក​ក្លៀក​ប្រែជា​ខ្មៅ​ជាង​ធម្មតា ឈឺចាប់ និង​ក្លិន​មិនល្អ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាម​រយៈ​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន​។ ខាងក្រោម​វេ​បសាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​វិធី​ងាយ​ៗ​ព្យាបាល​បញ្ហា​រោល​រលាក​ក្រោម​ក្លៀ​ម ៖

១. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​ត្រង់​កន្លែង​រោល​រលាក​និង​ទុក​ចោល​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​អោយ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​ដល់​ជា​។

២. ក្រូចឆ្មារ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មារ​ស្រស់​ត្រង់​កន្លែង​ដែល​ទទួល​រង​ផល​ប៉ះពាល់ ហើយ​ទុក​រហូត​ដល់​ស្ងួត​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។ ទោះជា​យ៉ាងណា កុំ​ប្រើប្រាស់​រូបមន្ត​នេះ​អោយ​សោះ​ក្រោយ​ពី​កោរ​រោមក្លៀក​រួច​ភ្លាម​ៗ​។

៣. ម្ស៉ៅ Baking Soda ៖ គ្រាន់តែ​លាប​ម្ស៉ៅ Baking Soda មួយ​ចំនួន​ផ្ទាល់​ត្រង់​ក្លៀក​ជា​ការ​ស្រេច​។ បន្ត​អនុវត្ត​រហូត​ដល់​អាកា​រៈ​រោល​រលាក​ជា​សះស្បើយ​។

៤. ទឹកកក ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ខ្ចប់​ទឹកកក​ប៉ុន្មាន​ដុំ​ក្នុង​កូនកន្សែង​ស្អាត​មួយ រួច​ស្អំ​ត្រង់​កន្លែង​រោល​រលាក​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​ជា​ការ​ស្រេច​។ អនុវត្ត​អោយ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​ដល់​សះស្បើយ​។

៥. ប្រេង​វីតាមីន E ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ម៉ាស្សា​ប្រេង​វីតាមីន E អោយ​សព្វ​ស្បែក​ក្លៀក​ជា​ការ​ស្រេច​។ អនុវត្ត​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​ដល់​ជា​សះស្បើយ​។

៦. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​កន្លែង​រោល​រលាក​និង​ទុក​ចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។ អនុវត្ត​អោយ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​ដល់​សះស្បើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ