ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ប្រពន្ធ​! ឪពុក​ឈឺចិត្ត​អោប​កូនស្រី​ជាទី​ស្រឡាញ់​មក​លើ​ស្ពាន​ព្រែក​សំរោង​ផ្អើល

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខូចចិត្ត ព្រោះតែ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផិតក្បត់ ដោយសារ​តែ​ការ​គិត​ខ្លី​ក៏​អោប​កូនស្រី​ជាទី​ស្រលាញ់​ទៅ​លោតទឹក​លើ​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​ស្រេច ត្រូវ​គេ​ឃើញ​សភាព​ប្លែក​ខុស​ពី​ធម្មតា​ក៏​ជួយ​ចាប់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិថុនា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ខូចចិត្ត ព្រោះតែ​ប្រពន្ធ​មាន​ប្រុស​ថ្មី​ផិតក្បត់ ដោយសារ​តែ​ការ​គិត​ខ្លី​ក៏​អោប​កូនស្រី​ជាទី​ស្រលាញ់​ទៅ​លោតទឹក​លើ​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ប៉ុនប៉ង​សម្លាប់​ខ្លួន​តែ​មិន​បាន​ស្រេច ត្រូវ​គេ​ឃើញ​សភាព​ប្លែក​ខុស​ពី​ធម្មតា​ក៏​ជួយ​ចាប់​ជាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​លើ​ស្ពាន​ព្រែក​សំរោង ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។

បុរស​កំសត់​ខាងលើ​មានឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​របោះ​អង្ក​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប និង​មានកូន​ស្រី​ឈ្មោះ ហេង សៀវ​ឈី​ង ភេទ​ស្រី អាយុ​៣​ឆ្នាំ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ថា នៅ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ដឹក​កូនស្រី​ចេញពី​បន្ទប់​ជួល​នៅ​ភូមិ​របោះ​អង្កាញ់ ខណ្ឌ​ច្បារ​អំពៅ ក្នុង​គោលបំណង​មក​លោតទឹក​ពីលើ​ស្ពាន​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ។

ប្រភព​ដដែល​បន្ត​ថា តែ​ពេល​ជន​រង​គ្រោះ​កំពុង​អោប​កូនស្រី​រៀបចំ​លោតទឹក​ពីលើ​ស្ពាន ក៏​ត្រូវ​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​ដែល​កំពុង​សំរួល​ចរាចរណ៍​នៅ​លើ​ស្ពាន​បានឃើញ ក៏​បាន​ឃាត់​ជន​រង​គ្រោះ​យក​មក​ប៉ុស្តិ៍​នគរបាល​តា​ខ្មៅ ដើម្បី​ធ្វើការ​អប់រំ ហើយ​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ​បន្ទប់​ជួល​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ