ខេត្តព្រះស៊ីហនុ ៖ ក្រោយពេលដែលជម្លោះដីធ្លីដ៏រ៉ាំរ៉ៃបានអូសបន្លាយពេលវេលាប្រមាណជាងមួយឆ្នាំកន្លងផុតទៅ ដែលប្រជាពលរដ្ឋចំនួន៤២គ្រួសារ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង.ខេត្តព្រះសីហនុ បានប្តឹងលោក សុខ ប៊ុន ទៅសាលាសង្កាត់កោះរ៉ុង និងសាលាខេត្តព្រះសីហនុ ដើម្បីសុំការជួយអន្តរាគមន៍ពីអាជ្ញាធរដែនដី ខណៈដែលពួកគាត់បានកាន់កាប់ដីធ្លីរស់នៅ និងអាស្រ័យផលដំណាំលើទីតាំងដីជាច្រើនឆ្នាំកន្លងមក ហើយត្រូវបានលោក សុខ ប៊ុនថា ជាដីរបស់លោកទៅវិញ។
បើទោះបីជាប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយមិនទាន់មានដំណោះស្រាយជាលទ្ធផលពីអាជ្ញាធរដែនក្តី ក្រោយមកបណ្តឹងរបស់ប្រជាពលរដ្ឋទាំង៤២គ្រួសារ បានបែកធ្លាយ និងធ្លាក់ដល់អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) ហើយត្រូវបានថ្នាក់ដឹកនាំអង្គភាពខាងលើ យកចិត្តទុកដាក់ និងបញ្ជូនមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មកបើកការស៊ើបអង្កេតជាបន្ទាន់ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក។
ហើយនឹងបានចុះស្រង់ទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋទាំង៤២គ្រួសារ ដែលមានដីស្ថិតនៅពយថ្មជញ្ជាំង ពយអាពត និងពយតាផេង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ដែលមានវិវាទជាមួយលោក ឧកញ៉ា សុខ ប៊ុន ក្រុមហ៊ុនសុខ ប៊ុន គ្រុប ដើម្បីត្រួតពិនិត្យឈានទៅរកដំណោះស្រាយប្រកបដោយតម្លាភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមហាជនគិតថា ធ្លាយកាន់តែរីកធំហើយ… នឹងមានយុត្តិធម៌យ៉ាងពិតប្រាកដ ប្រសិននៅលើដៃប្រធានប្រឆាំងអំពើពុករលួយ។
លោក កែវ សោម ប្រជាពលរដ្ឋក្នុងចំណោម៤២គ្រួសារ ដែលមានវិវាទដី.ធ្លី ជាមួយលោក សុខ ប៊ុន បានឲ្យដឹងថា ៖
ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ