ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​! ៣​គ្រឿង​បុក​គ្នា​សំឡេង​ផ្ទុះ​ក្លាយ​ជា​អណ្តាតភ្លើង ស្លា.ប់​១១​នាក់ ក្នុង​​នោះ​គយ​៣នាក់

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សម្លេង​ផ្ទុះ​លាន់​ឡើង ហើយ​ក៏​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ចំណែក​មនុស្ស​១១​នាក់​បាន​ស្លាប់ ដោយសារ​តែ​រថយន្ត​៣​គ្រឿង​បាន​បុក​គ្នា កាលពី​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែមិថុនា…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សម្លេង​ផ្ទុះ​លាន់​ឡើង ហើយ​ក៏​ឆេះ​ចេញ​ជា​អណ្តាតភ្លើង ចំណែក​មនុស្ស​១១​នាក់​បាន​ស្លាប់ ដោយសារ​តែ​រថយន្ត​៣​គ្រឿង​បាន​បុក​គ្នា កាលពី​ម៉ោង​៥​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ទី ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ​គឺ​កើតឡើង​ដោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2L 0071 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បុក​នឹង​រថយន្ត​១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកដោះគោ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3E6503 (​ជា​ប្រភេទ​ទេសចរណ៍ ) អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D.7107 បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ឆេះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ បាន​បើក​មក​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង ស្រាប់តែ​ទៅ​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកដោះគោ ប្រភេទ​ទេសចរណ៍ ដែល​បើក​បញ្ច្រាសទិស​គ្នា រួច​ឱ្យ​ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ឆេះ​ស្លាប់​ចំនួន​៥​នាក់ ហើយនឹង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ (​ប្រភេទ​ទេសចរណ៍ ) ស្លាប់​៥​នាក់ស្លាប់​​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង និង​របួស​៥​នាក់ ស្រាល​២​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ស្រី​ម្នាក់​ធ្ងន់ ក្រោយ​មក​ក៏​បាន​ស្លាប់​ម្នាក់​ទៀត សរុប​ទាំង​អស់​១១​នាក់។

ក្រោយ​កើតហេតុ ចំពោះ​អ្នក​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ខេត្ដ ហើយ​ករណី​នេះ​បណ្តាល​ឱ្យ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង​ទាំងស្រុង និង​មួយ​គ្រឿង​ទៀត​ខូចខាត​ធ្ងន់ ក្រោយ​កើតហេតុ វត្ថុ​តាង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

បើ​តាម​លោក ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានឱ្យ​ដឹង​តាម​ហ្វេ​ស​ប៊ុ​កថា ក្នុង​នោះ​ករណី​ខាងលើ​នេះ គឺ​មាន​គយ​៣​នាក់​បាន​ស្លាប់​ផង​ដែរ ។ជន​រង​គ្រោះ​ទាំង​៣​រូប​នោះ​រួម​មាន ១-​ឈ្មោះ ហេង មក​រា​ជន ២-​ឈ្មោះ គឹ​ម ឆាត និង​៣-​ឈ្មោះ ជន់ ច័ន្ទ​រិ​ទ្ធ​។ ការ​បុក​គ្នា​នេះ គឺ​កើត​មាន​ចំពោះ​រថយន្ត​៣​គ្រឿង ដោយ​ក្នុង​នោះ​មាន​រថយន្ត Highlander និង​រថយន្ត​ប្រភេទ​ទេសច​ណ៍​២៤​កៅអី​។ នេះ​ជា​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ឝួ​រ​ឱ្យ​រន្ធត់​បំផុត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ