ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​ណូ រំភើប​ខ្លាំង ក្រោយ​ទទួល​តំណែង​លំដាប់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក

4 ឆ្នាំ មុន

ថៃ ៖ សន្និបាត​មហាសមុទ្រ​របស់​អង្គការសហប្រជាជាតិ (UN Ocean Conference) បាន​តែងតាំង លោក Tono Phakin…

ថៃ ៖ សន្និបាត​មហាសមុទ្រ​របស់​អង្គការសហប្រជាជាតិ (UN Ocean Conference) បាន​តែងតាំង លោក Tono Phakin ឱ្យធ្វើ​ជា​ទូត​នៃ​មហាសមុទ្រ​ប្រកបដោយ​ចីរភាព របស់​តំបន់​អាស៊ី​ប៉ា​ស៊ិ​ហ្វិ​ក (Sustainable Ocean Ambassador) ក្នុង​ទិវា​បរិស្ថាន​ពិភពលោក និង​ទិវា​មហាសមុទ្រ​ពិភពលោក បន្ទាប់​ពី​តារាចម្រៀង​និង​ជា​តារា​សម្ដែង វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​លះបង់​ដើម្បី​អនុរក្ស​បរិស្ថាន ការពារ​ទន្លេ និង​ធម្មជាតិ​ជា​បន្តបន្ទាប់ ។

លោក តូ​ណូ បាន​ទទួល​រង្វាន់​ពី​លោក លិ​លៀ​ណា អនុ​វ៉ា​ស៊ី​ជេ​ខ​ប (​តំណាង​ពៅ​អង្គការ​សហ
ប្រជាជាតិ​អឺរ៉ុប​) ​។ លោក​តូ​ណូ សប្បាយចិត្ត​ខ្លាំង ហើយ​បាន​ផុស​រូប និង​សារ​តាម​អ៊ិ​ន​ស្តា​ក្រាម​ថា​៖ “​ខ្ញុំ​មិន​បាន​ត្រៀម Speech ឬ​ប្រយោគ​ល្អ​ៗ​មក​និយាយ​អី​ទេ​នៅ​ថ្ងៃនេះ ខ្ញុំ​និង​ក្រុម សុំ​ប្រើ​ការ​រួម​គ្នា​ធ្វើ​កិច្ចការ ជំនួស​ឱ្យ​ពាក្យ​ពេ​ជន៍​របស់ខ្ញុំ ចាប់ពី​ពេល​នេះ​ទៅ ព្រោះ​យើង​យល់​ថា​មាន​តែ​ការ​ធ្វើ​កិច្ចការ​ទាំងនោះ​ទេ ដែល​នឹង​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​បាន ។ អរគុណ​ដល់​លោក លិ​លៀ​ណា ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កិត្តិយស និង​អរគុណ​ខ្លាំង​ណាស់​សម្រាប់​តំណែង និង​រង្វាន់​នេះ ដែល​ជា​កម្លាំង​ចិត្តល្អ​បំផុត​ក្នុង​ការ​ធ្វើការ​របស់​ពួក​យើង​» ៕

ប្រភព​៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ