ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកអ្នក​ទប់ជើងគ្រែ

4 ឆ្នាំ មុន
  • ភ្នំពេញ

​ក្រុម​អ្នកវិភាគ​វាយតម្លៃ​ថា​…​គ្មាន​មនុស្សលោក​ណា​ស្លូត​សុភាព​ជាង​អ្នក​សារព័ត៌មាន​ទេ​…​អ្នក​សារ​ព័ត៌​មានគ្មាន​ធ្មុង គ្មាន​ខ្នង គ្មាន​ពិស​អ្វី​ទាំងអស់នៅ​កម្ពុជា ។ ឃើញ​មាន​អំពើ ឬ​សកម្មភាព​អ្វីមួយ​កើត​មានគឺ​និយាយ​តាម​មើលឃើញ​ជាក់ស្តែង​…​ថតរូប​ក៏​ថត​តាម​អ្វី​ដែល​កើត​មាន ដើម្បី​ផ្សាយ​ជួយ​សង្គម ។ ក្រុម​អ្នកវិភាគ​ដដែល​យល់​ថា​… មាន​តែ​អ្នក​ប្រព្រឹត្ត​កំហុស​ទេ​ដែល​រករឿង​អ្នក​សារព័ត៌មាន​…​កោងកាច​ប្រើ​អំណាច…

​ក្រុម​អ្នកវិភាគ​វាយតម្លៃ​ថា​…​គ្មាន​មនុស្សលោក​ណា​ស្លូត​សុភាព​ជាង​អ្នក​សារព័ត៌មាន​ទេ​…​អ្នក​សារ​ព័ត៌​មានគ្មាន​ធ្មុង គ្មាន​ខ្នង គ្មាន​ពិស​អ្វី​ទាំងអស់នៅ​កម្ពុជា ។ ឃើញ​មាន​អំពើ ឬ​សកម្មភាព​អ្វីមួយ​កើត​មាន
គឺ​និយាយ​តាម​មើលឃើញ​ជាក់ស្តែង​…​ថតរូប​ក៏​ថត​តាម​អ្វី​ដែល​កើត​មាន ដើម្បី​ផ្សាយ​ជួយ​សង្គម ។

ក្រុម​អ្នកវិភាគ​ដដែល​យល់​ថា​… មាន​តែ​អ្នក​ប្រព្រឹត្ត​កំហុស​ទេ​ដែល​រករឿង​អ្នក​សារព័ត៌មាន​…​កោងកាច​ប្រើ​អំណាច ឆក់ វ៉ៃ​យក​កា​មា​រ៉ា​ថត​…​គំរាម​ឱ្យ​លុប​រូបភាព​…​ជេរ​ប្រមាថ​យ៉ាង​ថោកទាប​…​ធ្វើ​ដូច​ខ្លួនឯង​ជា​មនុស្ស ល្អ ។​ល ។ មិនតែប៉ុណ្ណោះ​គំរាម​និងប្តឹង​ទៅ​តុលាការ​…​ឱ្យ​ជាន់ក​អ្នក​សារព័ត៌មាន​បន្ថែម​ទៀត ។

ក្រុម​អ្នកវិភាគ​បាន​លើក​ទៀត​ថា​…​រឿង​បែប​ខាងលើ​នេះ​វា​កើត​មាន​…​ក្នុងចំណោម​មន្ត្រី​មុខលុយ​…​មន្ត្រី​មើម​ៗ​ពុករលួយ ស្អុយគគ្រុក​…​ស្អុយច្រាសខ្យល់ក៏មាន​ដែរ​…​គឺ​ប្តឹង​ដើម្បី​ឱ្យ​តុលាការ «​ជួយ​ទប់​ជើង​គ្រែ​»…​ជួយ​លើក​កិត្តិយស លើកមុខ​មាត់​គាត់​ប៉ុណ្ណោះ ។

អ្នកវិភាគ​និយាយ​ថា ច្បាប់​ត្រូវ​តែ​មាន​ចែង​ជា​ថ្មី​…​គឺ​បើ​មន្ត្រី​ប្តឹង​អ្នកកាសែត​ហើយ​នៅ​អោប​អំណាច​ទៀត​…​មិន​យុត្តិធម៌​ទេ​…​ត្រូវ​ចុះ​ចេញ​សិន ។ មិន​ត្រូវ​នៅ​ដេក​អោប​អំណាច …​អោប​ឯកសារ​ពុក​រលួយ​…​ត្រូវ​តែ​ផ្អាក​អំណាច​សិន ។

សម្រាប់​អ្នក​សារព័ត៌មាន​ខ្មែរ​ដែល​គ្មាន​អំណាច​មួយ​សរសៃ​ម​មិះ​ណា​នោះ​…​ចាំតែ​ទទួលថ្មបាក់​សង្កត់​ប៉ុណ្ណោះ​…​ទោះបី​មានច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​ក៏​ដោយ​…​ទោះបី​មានច្បាប់​មិន​មាន​កំណត់​ទោស​ព្រហ្មទណ្ឌ​លើ​អ្នក​សារព័ត៌មាន​ក៏​ដោយ​…​ក៏​មន្ត្រី​មុខលុយ​មុខខ្លាញ់​ខ្លះ​នោះ​នៅ​តែ​ប្តឹង​ចោទ​ទៅ​លើ​បទ​ព្រហ្មទណ្ឌ​ដដែល​…​ខ្លះ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​…​នៅ​តែ​ទាមទារ​ឱ្យ​តុលាការ​ចោទ​បទ​ព្រហ្មទណ្ឌ​ដដែល​…​ដែល​គ្រាន់តែ​ផ្សាយ​រឿង​ពុក​រលួយ​ជួយ​ដល់​សង្គម​ជាតិ​សោះ​ហ្នឹង !

ឱ ! មន្ត្រី​អ្នក​ប្តឹង​ទាំងឡាយ​អើយ​…​មាន​មិន​ដល់​មួយ​ដំបស្វា​ផង​…​ដែល​តាម​ផ្តន្ទា​អ្នក​សារព័ត៌មាន​។
តាម​ពិត​ត្រង់​ទៅ​…​ដើម្បី​កុំឱ្យ​វា​ស្អុយ​បន្ត​ទៀត​…​អ្នក​សារព័ត៌មាន​គ្រប់​គ្នា​ដែល​ជា​បុគ្គល​គ្មាន​ពិស គ្មាន​ធ្មុង​…​រង់ចាំ​ទទួលយក​ការ​សម្រុះសម្រួល​…​ការ​ចរចា​តាម​រយៈ​ការ​បំភ្លឺ​តប​វិញ​…​វា​ចប់​បញ្ហា​ចងអាឃាត​គ្នា​បាត់​ទៅ​ហើយ​…​។

បើ​ស្លូត​សុភាព​ប៉ុណ្ណឹង​ហើយ​…​អ្នក ប្តឹង​នៅ​តែ​មិន​ព្រម​ទទួល​…​ត្រូវ​តែ​មានច្បាប់​«​ដក​អំណាច ដក​ឋានៈ តួនាទី​» សិន​…​ងាយស្រួល​អ្នក​សារព័ត៌មាន​ស្រាវជ្រាវ​រុករក​វត្ថុ​តាង​តបត ។

ក្រុម​អ្នកវិភាគ​ប្រាប់​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​ភ័យ​ព្រួយ​ពេក​ទេ​…​ព្រោះ​តុលាការ​មាន​ដល់​ទៅ​៣​ថ្នាក់​…​ទម្រាំ​ចប់​ស្ថាពរ​ក៏​រាប់​ឆ្នាំទៅ​មុខ​ដែរ​…​រឿង​អី​រក​វត្ថុ​តាង​មិនឃើញ ? បើ​រក​មិនឃើញ​ទេ​…​ឈប់​ធ្វើ​អ្នក​សារព័ត៌មាន​…​ទៅ​រត់​ម៉ូតូឌុប​វិញ​ក៏​រស់​ដែរ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ