ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាវរកសពនាងទំរាំ​ឃើញ…​​ម្តាយ​ឈឺ​ចាប់​បែប​​ណា​​កូន​ម្តាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្រី​ស្រស់​សោភា​​​ម្នាក់ ដោយ​​ខូចចិត្ត​ម្តាយ​ស្តីបន្ទោស​ ក៏​ទៅ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ ហើយបង្ក​​ភ្ញាក់ផ្អើល​តាំងពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ មិថុនា ប៉ុន្តែ​រហូត​ដល់​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មិថុនា…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ស្រី​ស្រស់​សោភា​​​ម្នាក់ ដោយ​​ខូចចិត្ត​ម្តាយ​ស្តីបន្ទោស​ ក៏​ទៅ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​ ហើយបង្ក​​ភ្ញាក់ផ្អើល​តាំងពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​៧ មិថុនា ប៉ុន្តែ​រហូត​ដល់​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មិថុនា ​ទើបរាវ​​រក​សពនាង​ឃើញ​ ស្ថិត​នៅ​ក្រោម​គល់​ស្ពាន​ជ្រោយចង្វារ​ថ្មី ក្នុង​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ ។

សេចក្តីរាយការណ៍បន្តថា នារី​រងគ្រោះខាងលើ ​ឈ្មោះ ពិត ស្រី​និ​ច អាយុ​២៤​ឆ្នាំ ជា​ជាង​អ៊ុតសក់​នៅ​សំណង់​១២ ស្នាក់​នៅផ្ទះ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​ ។ បើតាម​ប្រភព​​​ថា មុន​ពេល​កើតហេតុ​ នាង​ខឹងជាមួយ​​ម្តាយ ក្រោយពី​​ស្តី​បន្ទាស​តិចតួច​ប៉ុណ្ណោះ ។

​ស្រាប់តែ​នាង​​ជិះ​ម៉ូតូ​កង់​បីពី​ម្តុំ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឆ្ពោះទៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ (ចំណុចកើតហេតុ) ។ ​លុះម៉ូតូ កង់​៣​ជិះ​ដល់​ពាក់កណ្តាល​ស្ពាន​ ​នាងចុះ​ដើរ​ទាំង​យំ​សស្រាក់​ ​ត្រូវអ្នក​ឃើញ​បាន​តាម​ដើរ​​តាម​សួរនាំ​​បន្តិច ស្រាប់តែ​នាង​បានលោតទឹក​ពីលើ​ស្ពាន​​លិច​​ក្នុងទឹកទន្លេ​បាត់​តែម្តង ។ ​

បើតាម​ការ​​រៀបរាប់​របស់​ម្តាយ​បាន​និយាយ​ទាំងទឹកភ្នែក​ថា ​នៅ​​ប៉ុន្មាន​ថ្ងៃនេះ ​កូនស្រី​គាត់​មួរម៉ៅ​ជេរ​គេ​ជេ​ឯ​ងរហូត ​ហើយគាត់​ក៏​បាន​​ស្តីបន្ទោស​ឱ្យ ស្រាប់តែ​កូនស្រី​កាន់តែ​​ខឹង​រហូត​មាន​រឿងនេះ​កើត​ឡើងតែម្តង។ (សម្រួល​ដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ