ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​សរសៃ​នំ​បញ្ចុក​មុន​ថ្ងៃ​៩ មិថុនា មក​ដល់

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ស្រប​ពេល​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ក្រុមការងារ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ…

ខេត្តពោធិ៍សាត់ ៖ ស្រប​ពេល​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឲ្យ​ក្រុមការងារ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​ដល់​អ្នក​ទទួលទាន​ឲ្យ​បាន​ល្អ​ប្រសើរ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​មន្ទីរពិសោធន៍​បាន​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​នៅ​ផ្សារ​ពោធិ៍សាត់ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​ពិសេស​ទៅ​លើ​បន្លែ និង​ប្រហុក ដែល​ជា​គ្រឿងផ្សំ​សម្ល​នំ​បញ្ចុក ព្រមទាំង​ពិនិត្យ​សរសៃ​នំ​បញ្ចុក ដើម្បី​ចៀសវាង​ការ​លាយ​សារធាតុ​គីមី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អ្នក​ទទួលទាន​។

មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពិសោធន៍​យ៉ាង​យកចិត្តទុកដាក់​ទៅ​លើ​សរសៃ​គុយទាវ សរសៃ​នំ​បញ្ចុក បង្អែម ប្រហុក និង​បន្លែ​គ្រប់មុខ ដែល​ដាក់​តាំង​លក់​ក្នុង​ផ្សារ​និង​ជុំវិញ​ផ្សារ ប៉ុន្តែ​ជា​លទ្ធផល​ពុំ​មាន​ប្រើប្រាស់​សារធាតុ​គីមី​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​មន្ត្រី​កាំកុងត្រូល​បាន​ចែក​ផ្ទាំង​រូបភាព​ដល់​អ្នកលក់​និង​អ្នកទិញ ព្រមទាំង​បាន​ពន្យល់​ណែនាំ​អំពី​ទំនិញ​ខូចគុណភាព និង​ទំនិញ​ក្លែងក្លាយ ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង និង​ត្រៀម​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។

លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​បាន​ណែនាំ​ដល់​អ្នក​លក់ដូរ​ទាំងអស់ កុំ​ប្រើប្រាស់​សារធាតុ​គីមី​ដាក់​លើ​ម្ហូបអាហារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន និង​ផ្ទុយ​ពី​ការ​ហាមឃាត់​របស់​រាជរដ្ឋាភិបាល​។ នៅ​ពេល​នេះ​បើសិនជា​សមត្ថកិច្ច​រក​ឃើញ​ក្នុង​សរសៃ​នំ​បញ្ចុក សរសៃ​គុយទាវ បង្អែម ប្រហុក ផ្អក ត្រីងៀត បន្លែ ផ្លែ​ឈើ និង​គ្រឿងផ្សំ​ផ្សេង​ៗ​ទៀត​មាន​ផ្ទុក​សារធាតុ​គីមី​នោះ មន្ត្រី​កាំកុងត្រូល​នឹង​ចុះ​ទៅ​ធ្វើការ​ណែនាំ និង​កិច្ចសន្យា​ចំពោះ​អ្នក​ផលិត​ដល់ទី​កន្លែង ហើយ​បើ​លើក​ក្រោយ​ពុំ​មានការ​រាងចាល​ទេ​នោះ មន្ត្រី​កាំកុងត្រូល​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​តាម​ផ្លូវច្បាប់​។

លោក តូច ចៅ​កុយ ថា​នឹង​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ចំណីអាហារ និង​ទំនិញ​គ្រប់​ប្រភេទ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្តពោធិ៍សាត់​ឲ្យ​ដូច​ភ្លៀងរលឹម ព្រមទាំង​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។ ក្នុងថ្ងៃនេះ​មន្ត្រី​កាំកុងត្រូល​ក៍បាន​កម្ទេច​ចោល​នូវ​ទំនិញ​ខូចគុណភាព​ជាង​៣០០គីឡូក្រាម​ដែល​ប្រមូល​បាន​ពី​អាជីវករ​កាលពី​លើក​មុន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ