ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ធ្លាយ​ទូរស័ព្ទ Galaxy Note 10 នៅ​ក្នុង​វី​ដេ​អូ 360° អាច​ធ្វើ​ឱ្យ​អ្នក​ទប់ចិត្ត​មិន​បាន !

4 ឆ្នាំ មុន

ក្រុមហ៊ុន Samsung នឹង​មិន​ប្រកាស​ទូរស័ព្ទ Galaxy Note10 ទេរ​ហូត​ដល់​ខែសីហា ប៉ុន្តែ​ថ្មី​ៗ​នេះ​ប្រភព​បញ្ចេញ​ព័ត៌មាន​លេខ​ធ្លាយ​ដែល​មើលទៅ​ដូច​ជា OnLeaks ក្នុង​ភាព​ជា​ដៃគូ​ជាមួយ 91mobiles…

ក្រុមហ៊ុន Samsung នឹង​មិន​ប្រកាស​ទូរស័ព្ទ Galaxy Note10 ទេរ​ហូត​ដល់​ខែសីហា ប៉ុន្តែ​ថ្មី​ៗ​នេះ​ប្រភព​បញ្ចេញ​ព័ត៌មាន​លេខ​ធ្លាយ​ដែល​មើលទៅ​ដូច​ជា OnLeaks ក្នុង​ភាព​ជា​ដៃគូ​ជាមួយ 91mobiles បាន​ចេញផ្សាយ​វី​ដេ​អូ 360° នៃ​ឧបករណ៍​នេះ​ដោយ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន Samsung បាន​ធ្វើការ​ផ្លាស់​ប្តូរ​រូបរាង​យ៉ាង​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ស្រលាញ់​ទប់ចិត្ត​មិន​បាន ។

សារព័ត៌មាន Gizmochina បានឱ្យ​ដឹង​ថា លក្ខណៈ​ពិសេស​នៃ​ទូរស័ព្ទ Galaxy Note10 នឹង​មក​ជាមួយ​អេ​ក្រង់​ដែល​មាន​រន្ធ (Punch Hole) នៅ​ចំ​កណ្តាល​ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​ដែល​ខុស​គ្នា​ពី​ទូរស័ព្ទ Galaxy S10 បច្ចុប្បន្ន​ដែល​មាន​រន្ធ​នៅ​ជ្រុង​ខាងស្ដាំ ឬ​ទូរស័ព្ទ Galaxy S10 + ដែល​មាន​រន្ធ​រាងដូចជា​គ្រាប់​ថ្នាំ ។

Galaxy Note10 មាន​ប្រភេទ​អេ​ក្រង់ QHD + ទំហំ ៦.៣ អ៊ី​ង​ដែល​មាន​រាង​កោង​សងខាង និង​មាន Bezel ស្តើង​ស្អាត​នៅ​កំពូល និង​បាត​នៃ​ទូរស័ព្ទ ។ ឥឡូវនេះ​ប៊ូ​តុង​ថាមពល និង​ប៊ូ​តុង​ដំឡើង​-​បន្ថយ​សំឡេង មាននៅ​ខាងឆ្វេង ហើយ​វា​គ្មាន​ប៊ូ​តុង Bixby ទៀត​ឡើយ ។ នៅ​ផ្នែក​ខាងលើ​នៃ​ទូរស័ព្ទ​នេះ មាន​កន្លែង​ដាក់ SIM tray ខណៈ​ពេល​ដែល​ផ្នែក​ខាងក្រោម​មាន​រន្ធ USB Type-C មាន​អូ​ប៉ា​ល័​រ និង S Pen ហើយ​គ្មាន​រន្ធ​ដោយ​កាស​ទៀត​ទេ ។

ទូរស័ព្ទ Galaxy Note10 នឹង​មក​ជាមួយ​កាមេរ៉ា​ក្រោយ​ចំនួន ៣ គ្រាប់ ហើយ​មិន​រៀបចំ​ដាក់​ផ្ដេក​ដូច​នៅ​លើ Galaxy S10 នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​បាន​ដាក់​បញ្ឈរ និង​បាន​ដាក់​នៅ​ជ្រុង​ខាងឆ្វេង​នៃ​ទូរស័ព្ទ ។ កាមេរ៉ា​ទាំងនេះ​ត្រូវ​បាន​គេ​លើក​ឡើង​ឱ្យ​ខ្ពស់​ពី​ទូរស័ព្ទក្នុង​កម្រាស់ ៨.៥ ម​ម ។ ឧបករណ៍​នេះ​មិន​មាន​ម៉ាស៊ីន​ស្កេ​ន​ស្នាម​ម្រាមដៃ​នៅ​ខាងក្រោយ​ទៀត​ទេ ដែល​មាន​ន័យ​ថា​វា​អាច​បង្កប់​នៅ​ក្រោម​អេ​ក្រង់ ។

ក្រុមហ៊ុន Samsung នឹង​ចាប់ផ្តើម​ដំណើរការ Galaxy Note10 ក្នុង​ប្រភេទ Exynos 9820 ហើយ​មាន​បន្ទះ​ឈី​ប Snapdragon 855 ។ វា​គួរតែ​មាននៅ​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​ច្រើន​ដែល​មាន​ទំហំ RAM រហូត​ដល់​ទៅ 12GB និង​មាន​ទំហំ​ផ្ទុក 512GB ៕

ប្រភព​៖ gizmochina , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ