ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំ​ពពាក់ពពូន​គ្នា​! មានអី​ទៅ​ដល់​ផ្អើល​ស្រែក​ពេញ​ហ្នឹង និង​បន្ទាប់​មក​ស្ងាត់​ចែស

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ស្ត្រី​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឆ្មក់​ចូលចាប់​ឃាត់ខ្លួន ខណៈ​នាំ​គ្នា​ប្រមូលផ្តុំ​ជើង​ពពាក់ពពូន​លេង​ចាក់​ល្បែង​ខ្លា​ឃ្លោក ខណៈ​កំពុង​ចាក់​ខ្លា​ចេញ​បង្កង និង​លេងបៀ​ក៏​ត្រូវ​នគរបាល​ចាប់​ក្របួច​ទាំងអស់​តែ​ម្តង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ បុរស​ស្ត្រី​ជា​ច្រើន​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឆ្មក់​ចូលចាប់​ឃាត់ខ្លួន ខណៈ​នាំ​គ្នា​ប្រមូលផ្តុំ​ជើង​ពពាក់ពពូន​លេង​ចាក់​ល្បែង​ខ្លា​ឃ្លោក ខណៈ​កំពុង​ចាក់​ខ្លា​ចេញ​បង្កង និង​លេងបៀ​ក៏​ត្រូវ​នគរបាល​ចាប់​ក្របួច​ទាំងអស់​តែ​ម្តង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ទីតាំង​ទី​១ នៅ​ដី​មួយ​កន្លែង​ក្រោម​ដើមឈើ ក្រោយ​ទីតាំង​ផ្ទះ​លក់​គ្រឿងសំណង់ យន់ កប ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ និង​បាន​នាំ​ខ្លួន​អ្នក​កំពុង​លេងបៀ និង​អង្គុយ​មើល​បាន​ចំនួន​០៥​នាក់ យក​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន ដែល​មានឈ្មោះ​ដូច​ខាងក្រោម​មាន​១-​ឈ្មោះ វ៉ា​ន់ សា​វ៉េ​ត (​មេខ្លា​ឃ្លោក​) ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ២-​ឈ្មោះ ឃុន ឡាយ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៣-​ឈ្មោះ រី នី​តា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​លក់​នំ​ប​ញ្ជុ​ក រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៤-​ឈ្មោះ យឹ​ម ខួច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ៥-​ឈ្មោះ វង្ស ឃាន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន និង​ដកហូត​វត្ថុ​តាង​មាន កន្សែង​ចំនួន​០១, បៀ​ចំនួន​០១​ហ៊ូរ ស្មើនឹង​៥២​សន្លឹក​, ក្រដាស​ខ្លា​ឃ្លោក​០១, គ្រាប់​ខ្លា​ឃ្លោក​០៣​គ្រាប់​, គម្រប​សម្រាប់​ក្រប​០២ និង​លុយ​នៅ​លើ​កម្រាល​ចំនួន​១២,៣០០​រៀល​(​មួយ​ម៉ឺន​ពីរ​ពាន់​បី​រយ​រៀល​) ។

ទីតាំង​ទី​២ នៅ​ចំណុច​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ១-​ឈ្មោះ យ៉ា រតនា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​-​ក្រុង​-​ខេត្ត​ប៉ៃលិន ២-​ឈ្មោះ ណែ​ត ពិសី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​-​ក្រុង​-​ខេត្ត​ប៉ៃលិន ដកហូត​វត្ថុ​តាង​មាន កន្សែង​ចំនួន​០១, បៀ​ចំនួន​០១​ហ៊ូរ ស្មើនឹង​៥២​សន្លឹក និង​លុយ​នៅ​លើ​កម្រាល​ចំនួន​១០,៥០០​រៀល (​មួយ​ម៉ឺន​មួយ​ពាន់​ប្រាំ​រយ​រៀល​គត់​) ។ ករណី​ទាំង​ពីរ​ខាងលើ​ជុំនាញ​បាន​ធ្វើការ​អប់រំ និង​ផាកពិន័យ​តំឡើង​មុខសញ្ញា​រួច​ឱ្យ​ឡប់​ទៅ​ផ្ទះ​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ