ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងរាស្ត្រ​ខ្ទើ.យ​ចូល​ក្នុង​សភា​ ​ជា​ប្រវត្តិ​សាស្ត្រ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ជា​លើក​ដំបូង​ក្នុង​ប្រទេស​ថៃ ដែល​មនុស្ស​ខ្ទើយ​៤​នាក់ បាន​ក្លាយជា​សមាជិក​សភា ក្រោយ​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមីនា​។ នោះ​ជា​ការ​វិវត្តន៍​មួយ​ក្នុង​ព្រះរាជាណាចក្រ​ថៃ ដែល​លែង​មានការ​រើសអើង​ចំពោះ​សហគមន៍​ខ្ទើយ​។ កាលពី​ថ្ងៃ​ទី​៥​មិថុនា​សមាជិក​សភា​ជា​ខ្ទើយ​ទាំង​៤​រូប បាន​ចូលរួម​បោះ​ឆ្នោត​ក្នុង​សភា​រួម​ជាមួយ​តំណាង​រាស្ត្រ​៧៤៥​រូប…

ប្រទេស​ថៃ ៖ ជា​លើក​ដំបូង​ក្នុង​ប្រទេស​ថៃ ដែល​មនុស្ស​ខ្ទើយ​៤​នាក់ បាន​ក្លាយជា​សមាជិក​សភា ក្រោយ​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែមីនា​។ នោះ​ជា​ការ​វិវត្តន៍​មួយ​ក្នុង​ព្រះរាជាណាចក្រ​ថៃ ដែល​លែង​មានការ​រើសអើង​ចំពោះ​សហគមន៍​ខ្ទើយ​។

កាលពី​ថ្ងៃ​ទី​៥​មិថុនា​សមាជិក​សភា​ជា​ខ្ទើយ​ទាំង​៤​រូប បាន​ចូលរួម​បោះ​ឆ្នោត​ក្នុង​សភា​រួម​ជាមួយ​តំណាង​រាស្ត្រ​៧៤៥​រូប ដើម្បី​ជ្រើសរើស​អនាគត​នាយក​រដ្ឋមន្ត្រី​។ បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ពួក​គេ គឺ​ប្រមុខ​គណបក្សប្រឆាំង​FUTURE FORWARD ដែល​ចាញ់​ក្នុង​ការ​ប្រកួត​ជាមួយ​ប្រមុខ​របប​យោធា លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

លោកស្រី​TANWARIN SUKKHAPISIT​អាយុ​៤៥​ឆ្នាំ ជា​សមាជិកា​សភា​ខ្ទើយ​មួយ​រូប និមិត្តរូប​នៃ​ជំនាន់​នយោបាយ​ថ្មី ដែល​មាន​សមាជិក​សភា​ច្រើន​រូប​ជា​អ្នក​រួម​ភេទ​ដូច​គ្នា​អះអាង​ថា ខ្ញុ្ំ​ចូល​ក្នុង​សភា​ពុំ​មែន​មក​ធ្វើ​ជា​តួ​រាយរង​ទេ តែ​ខ្ញុំ​ចង់​សរសេរ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ថៃ​។

ពេល​ខ្ញុំ​ចូល​ក្នុង​សភា​ស្លៀកពាក់​ជានា​រី ពិត​ណាស់​វា​បាន​បង្កើត​ជា​ការ​ជជែក​ដេញដោល​គ្នា ជួនកាល​ខ្លាំងក្លា​ទៀត​ផង​តាម​បណ្ដាញ​សង្គម​។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ពិតប្រាកដ​មួយ ដែល​កើត​មាន​ក្នុង​ប្រទេស​ខ្ញុំ​។

កើត​ក្នុង​ខេត្ត​ក្រីក្រ​អុី​សាន់ លោកស្រី​TANWARIN SUKKHAPISIT​ចាប់់ផ្ដើម​ស្លៀកពាក់​បែប​ស្រី​តាំងពី​គាត់​មាន​អាយុ​១៧​ឆ្នាំ ហើយ​ពុំ​ចង់​រស់​ក្នុង​សភាព​ដូច​កង្កែប​ក្នុង​អណ្ដូង​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ