ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​វីវរ​ហើយ​ពេល​នេះ​លោក ដូ​ណា​ល់ ត្រាំ គំរាម​ដាក់​ចិន​ថា​…​ឆេះ​កាន់តែ​ខ្លាំង !

4 ឆ្នាំ មុន

បេ​កាំ​ង​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា…

បេ​កាំ​ង​៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ មិថុនា កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា លោក​នឹង​សម្រេចចិត្ត​លើ​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៣០០​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​កិច្ចប្រជុំ​អ្នកដឹកនាំ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​លើ​ពិភពលោក​នៅ​ចុងខែ​នេះ ។

ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​តាំងពី​លោក​ប្រធានា​ធិបតី ត្រាំ បាន​ចោទប្រកាន់​ដល់​ប្រទេស​ចិន​ថា លេប​ពាក្យ​សម្តី​ក្នុង​ការ​ធ្វើ​កំណែទម្រង់​សកម្ម​ភាព​​អាជីវកម្ម​របស់​ពួក​គេ ។ តាំងពី​ពេល​នោះ​មក ភាគី​ទាំង​ពីរ​បាន​ចេញ​សកម្មភាព​ប្រឆាំង​នឹង​ក្រុម​​​ហ៊ុន​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​ប្តូរ​ពាក្យ​សម្តី​មិន​គួរសម​រហូត​ដល់​កាត់​បន្ថយ​ការ​វិនិយោគ​ប្រមាណ​​​​១.៥​ទ្រី​លាន​ដុល្លារ​ជុំវិញ​ពិភពលោក ។

លោក​ប្រធានាធិបតី ត្រាំ បាន​បង្កើន​ពន្ធ​ដល់ ២៥% សម្រាប់​ផលិតផល​ចិន ២០០​ប៊ី​លាន​ដុល្លារ និង​បាន​បញ្ជា​ដល់​អ្នកតំណាង​ពាណិជ្ជកម្ម​របស់​លោក​ឲ្យ​រៀបចំ​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​៣០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត​ដែល​ជិត​នឹង​ស្មើ​គ្រប់​ផលិតផល​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​ហើយ ។

កិច្ចប្រជុំ G20 ក្នុង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៨-២៩ មិថុនា ខាង​មុខ​នេះ​គឺជា​ឱកាស​ដំបូង​សម្រាប់​លោក​ប្រធានាធិបតី ត្រាំ និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ក្នុង​ការ​ជួប​គ្នា​តាំងពី​កិច្ចប្រជុំ G20​មុន​នៅ​ចុងឆ្នាំ ២០១៨​មក ។

ក្រសួងពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​ចេញ​របាយការណ៍​មួយ​ទាក់ទិន​នឹង​អត្ថប្រយោជន៍​ដែល​សហរដ្ឋអាមេរិក​ទទួល​បាន​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន និង​បាន​បន្ត​ថា ការ​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក​ថា ប្រទេស​ចិន​ទាញ​អត្ថប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​គឺ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត ក្រសួង​ខាងលើ​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ពួក​គេ​កំពុង​តែ​ព្រៀង​បញ្ជី​មួយ​ដែល​រៀបរាប់​ពី​ឈ្មោះ​បុគ្គល​ដែល​មិន​អាច​ទុកចិត្ត​បាន​ដែល​បាន​បង្ក​ការ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន ។

លោក Steven Mnuchin ដែល​ជា​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក​នឹង​ជួប​ជាមួយនឹង​លោក Yi Gang ដែល​ជា​ប្រធាន​ធនាគារ​ជាតិចិន​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ដែល​ជា​កិច្ចចរចា​ផ្ទាល់​ដំបូង​តាំងពី​រយៈពេល​ជិត​មួយ​ខែ​មក ៕

ប្រភព ៖ Reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ