ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ចោល​ទូរស័ព្ទ​ទទេ មក​ដឹង​ត្រកូល Apple ណាខ្លះ​ដែល​អាច​ដំឡើង iOS 13 បាន

4 ឆ្នាំ មុន

នៅ​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 និង iPadOS ដែល​នឹង​ចេញផ្សាយ​ផ្លូវការ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ វា​នឹង​នាំ​មក​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន​ហើយ​ប្លែក​ៗ​ទៀត​ផង ជា​ពិសេស​មុខងារ…

នៅ​ពេល​ដែល​ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 13 និង iPadOS ដែល​នឹង​ចេញផ្សាយ​ផ្លូវការ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ វា​នឹង​នាំ​មក​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន​ហើយ​ប្លែក​ៗ​ទៀត​ផង ជា​ពិសេស​មុខងារ Dark Mode តែ​ម្តង​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍ និង​ទន្ទឹងរង់ចាំ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ។

ជាមួយនឹង​ការ​ទន្ទឹងរង់ចាំ​នេះ​ដែរ​មាន​អ្នកខ្លះ​នូវ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​មាន​ឧបករណ៍​របស់​ក្រុមហ៊ុន Apple ណាខ្លះ​ដែល​អាច​ដំឡើង​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​បាន ដូច្នេះ​ខាងក្រោម​នេះ​គឺជា​ឧបករណ៍​ដែល​នឹង​គាំទ្រ​ជាមួយនឹង​ការ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ថ្មី iOS 13 និង iPadOS ។

ទូរស័ព្ទ iPhone ដែល​អាច​ដំឡើង​ទៅ iOS 13 បាន​រួម​មាន ៖ iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPhone XS, iPhone XS Max, iPhone XR, iPod Touch 7G ។

iPad ដែល​អាច​ដំឡើង​ទៅ iPadOS បាន​រួម​មាន ៖ iPad Air 2, iPad Mini 4, iPad Pro (1G, 12.9”), iPad Pro (1G, 9.7”), iPad 5 (2017), iPad Pro (2G, 12.9”), iPad Pro (2G, 10.5”), iPad 6 (2018), iPad Pro (3G, 11″), iPad Pro (3G, 12.9″), iPad Air 3 (2019), iPad Mini 5 (2019) ៕

ប្រភព​៖ iclarified , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ