ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​២នាក់​ស្លា.ប់​ក្រោមគំនរឥដ្ឋ ម្នាក់ទៀត​របួសធ្ងន់ ក្រោយឡានដឹកឥដ្ឋពន្លះជាមួយ​រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាមសេចក្តីរាយការណ៍​បឋម​​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស២នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​គំនរ​ឥដ្ឋ និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ដាច់​​ហ្វ្រាំង​បាន​បុក​​ជាមួយ​រ៉ឺម៉ក​ម៉ូតូកង់បី​ឥណ្ឌា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា​ឆ្នាំ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវ​បេតុង…

ខេត្ត​ព្រះ​សីហ​នុ​ ៖ តាមសេចក្តីរាយការណ៍​បឋម​​បាន​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​​មនុស្ស២នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​គំនរ​ឥដ្ឋ និង​ម្នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​ដាច់​​ហ្វ្រាំង​បាន​បុក​​ជាមួយ​រ៉ឺម៉ក​ម៉ូតូកង់បី​ឥណ្ឌា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា​ឆ្នាំ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវ​បេតុង ចុះ​ចំណោត​​វត្ត​លើ​ ស្ថិត​ក្នុងភូមិ២ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ​។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ​ជនរងគ្រោះដែលស្លាប់ទាំង២នាក់ និង​អ្នករងរបួសធ្ងន់ម្នាក់​ទៀត​ គេ​នៅ​ពុំ​ទាន់​ដឹង​អត្ត​សញ្ញាណ​នៅឡើយ​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ