ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្ដល់​អាជ្ញាប័ណ្ណ​5G​ដល់​ក្រុមហ៊ុន​៤

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចិន កាលពី​ថ្ងៃ​ទី​៦​មិថុនា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​5G​សម្រាប់​ការ​ប្រើប្រាស់​ខាង​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​CHINA MOBILE ក្រុមហ៊ុន​CHINA BROACASTING NETWORK ក្រុមហ៊ុន​CHINA…

ប្រទេស​ចិន ៖ ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ចិន កាលពី​ថ្ងៃ​ទី​៦​មិថុនា​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​5G​សម្រាប់​ការ​ប្រើប្រាស់​ខាង​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​CHINA MOBILE ក្រុមហ៊ុន​CHINA BROACASTING NETWORK ក្រុមហ៊ុន​CHINA TELECOM ក្រុមហ៊ុន​CHINA UNICOM​ជា​ក្រុមហ៊ុន​៤​ដំបូង​គេ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​5G​។

លោក​MIAO WEI​អនុរដ្ឋមន្ត្រី​ក្រសួង​ខាងលើ​នេះ ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​គូសបញ្ជាក់​ថា បច្ចេកវិទ្យា​5G​នឹង​អាច​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​ជំនាន់​ថ្មី​ដែល​មាន​DEBIT​ខ្ពស់​និង​មាន​លក្ខណៈ​គ្របដណ្ដប់​ទូលំទូលាយ​។ លោក​បន្ត​ថា បច្ចេកវិទ្យា​5G​នឹង​ផ្ដល់​កាលានុវត្តភាព​ថ្មី​ៗ​និង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​នុយ​មេ​រិ​ក​របស់​ចិន​។ វា​នឹង​ជួយ​ជម្រុញ​ដល់​ផលិតកម្ម​របស់​ឧស្សាហកម្ម​ជា​ច្រើន ហើយនឹង​ត្រូវ​ប្រើប្រាស់​ជា​ពិសេស​ក្នុង​ផ្នែក​នានា ដូច​ជា​អី​ុ​ន​ធើ​រ​ណេ​ត​ឧស្សាហកម្ម​និង​អី​ុ​ន​ធើ​រ​ណេ​តរបស់​បណ្ដា​រថយន្ត​ជាដើម​។

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​បណ្ឌិតសភា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​គមនាគមន៍​ចិន​ថា 5G​នឹង​គ្រប់គ្រង​ទឹកប្រាក់​ដល់​ទៅ​១០.៦០០​ពាន់​លាន​យន់ ប្រមាណ​ជា​១.៥៤០​ពាន់​លាន​ដុល្លារ​នៃ​ផលិតកម្ម​សេដ្ឋកិច្ច​និង​ផ្ដល់​ការងារ​ដល់​ទៅ​ជាង​៣​លាន​រវាង​ឆ្នាំ​២០២០​និង​២០២៥​។

ចិន​ជា​និច្ចកាល​បាន​ស្នើ​ដល់​បណ្ដា​សហគ្រាស​ចិន​និង​បរទេស ឲ្យ​ចូលរួម​ដោយ​សកម្ម​ក្នុង​ការ​កសាង អនុវត្ត​និង​ជម្រុញ​ការ​ផ្ស័​ព្វ​ផ្សាយ​បណ្ដាញ​5G ហើយ​ចែករំលែក​ចំណេះដឹង​ក្នុង​ផ្នែក​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ