ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​កាន់តែ​សាហា.វ​ហើយ ខណៈ​ឆក់​យក​ជីវិត​សិស្ស​២​នាក់ ក្នុង​ចំណោម​៣​នាក់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មាន​ករណី​រន្ទះបាញ់​ត្រូវ​សិស្សសាលា​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ខណៈ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​លេង​បាល់ទាត់​នៅ​មុខ​សាលារៀន​ស្រប​ពេល​មេឃងងឹត​រកកល់​ចង់​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួសធ្ងន់​តែ​ម្តង ។…

ខេត្តរតនគិរី ៖ មាន​ករណី​រន្ទះបាញ់​ត្រូវ​សិស្សសាលា​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​ស្លាប់​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ និង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ខណៈ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​លេង​បាល់ទាត់​នៅ​មុខ​សាលារៀន​ស្រប​ពេល​មេឃងងឹត​រកកល់​ចង់​ភ្លៀង ស្រាប់តែ​មាន​រន្ទះបាញ់​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៤​នាទី​រសៀល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​សាលារៀន​ណ​ង​កា​តុង ក្នុងភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ ធ្វើ​ន រ៉េ​ន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​ជនជាតិ​ទំពួន ជា​សិស្ស​រៀន​ថ្នាក់​ទី​៦ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ​យំ ថា​យ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​ជនជាតិ​ទំពួន ជា​សិស្ស​រៀន​ថ្នាក់​ទី​២ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៣-​ឈ្មោះ លេង គឹ​ម​ហ៊ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៦​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​តាង​បាន​ចុះ​ត្រួត​ពិ​ន្យ​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ឱ្យទៅ​ឪពុក​ម្តាយ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ