ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង​ថៃ​ញៀន​ការ​សាក់​រូប​ពេញ​ខ្លួន​ចុង​ក្រោយ​ស្រាប់តែ​សាក់​…

4 ឆ្នាំ មុន

ថៃ ៖ ជាប់​ឈ្មោះ​ថា​ជា​បុរស​ដែល​លង់​ស្រឡាញ់​ខ្លាំង​ចំពោះ​ការ​ចាក់​សាក់​នៅ​លើ​ដងខ្លួន សម្រាប់ Tack- Pharunyoo Rojanawuttitham តារា​សម្ដែង​ថៃ ​វ័យ៣៤ឆ្នាំ​ រូប​នេះមិន​ថា​ត្រង់​ចំណុច​ណា​នៃ​រាង​កាយ​ទេ…

ថៃ ៖ ជាប់​ឈ្មោះ​ថា​ជា​បុរស​ដែល​លង់​ស្រឡាញ់​ខ្លាំង​ចំពោះ​ការ​ចាក់​សាក់​នៅ​លើ​ដងខ្លួន សម្រាប់
Tack- Pharunyoo Rojanawuttitham តារា​សម្ដែង​ថៃ ​វ័យ៣៤ឆ្នាំ​ រូប​នេះមិន​ថា​ត្រង់​ចំណុច​ណា​នៃ​រាង​កាយ​ទេ ឱ្យ​តែ​កន្លែង​ទំនេរ លោក​ក៏​តែងតែ​រក​នឹក​រូប​ឬ​ពាក្យ​ដែល​អត្ថន័យ​ល្អ​ៗ មក​សាក់​បន្ថែម​នៅ​ពេល​ដែល​មានឱកាស ​។

ពេល​ចុង​ក្រោយ​នេះ ធែ​ក ផៈ​រ៉ា​ន់​យូ ក៏​បាន​សម្រេចចិត្ត​បន្ថែម​ស្នាម​សាក់​មួយទៀត ដោយ​លើក​នេះ​មិន​បាន​រើស​នូវ​អ្វី​ដែល​ពិសេស​ណាស់ណា​មក​សាក់​ទេ គ្រាន់តែ​មាន​អត្ថន័យ​សម្រាប់​ខ្លួនឯង​បំផុត តួយ៉ាង​គឺ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​របស់​កូនប្រុស​លោក​គឺ ណ​ង ផា​រ៉ា​ន់ (Pharun) ដែល​ទើបតែ​កើតមក​មិន​ប៉ុន្មាន​ថ្ងៃ​នោះ ព្រម​ជាមួយ​ការ​សាក់​ថ្ងៃកំណើត «21/05/62» នៅ​កដៃ​ទៀត​ផង​ ។

ក្រោយ​ពី​បាន​សាក់​រួចរាល់​ហើយ លោក​ក៏​បាន​ត្រឡប់​មក​ផ្ទះ​អួត​រូបសាក់​ដល់​កូនប្រុស​បានឃើញ ដែល​ពេល​លោក​ថតរូប​នោះ​ទុកជា​អនុស្សាវរីយ ទារក​តូច​នោះ​ក៏​ញញឹម​យ៉ាង​មាន​ក្ដី​សុខ​ដាក់​មុខ​កាមេរ៉ា​យ៉ាង​គួរ​ឱ្យ​ស្រឡាញ់​៕

ប្រភព ៖ Sanook, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ