ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​ដល់​តូប​​ស្រាប់តែ​មាន​ចំហាយ​​ក្តៅ លុះ​ឱន​មើល​…​ផ្អើល​ផ្សារ​កា.ប់​គោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តូប​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ផ្សារ​កាប់​គោ​ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គី​ភ័យ​ឆាបឆេះ​សម្ភារៈ​កាត់ដេរ​អស់​ស្ទើរតែ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​នៅ​ក្នុង​ផ្សារ​កាប់​គោ​នាំ​គ្នា​ជួយ​អន្តរា​គម​ន៏​គាស់​ទ្វារ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ក្នុង​ផ្សារ​កាប់​គោ តូប​លេខ​៥៩ ភូមិ​៣ សង្កាត់​ទន្លេបាសាក់…

រាជធានី​ភ្នំពេញ ៖ តូប​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ផ្សារ​កាប់​គោ​ត្រូវ​បាន​ឆ្លង​ចរន្ត​អគ្គី​ភ័យ​ឆាបឆេះ​សម្ភារៈ​កាត់ដេរ​អស់​ស្ទើរតែ​ទាំងស្រុង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អាជីវករ​នៅ​ក្នុង​ផ្សារ​កាប់​គោ​នាំ​គ្នា​ជួយ​អន្តរា​គម​ន៏​គាស់​ទ្វារ​យក​បំពង់​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែមិថុនា នៅ​ក្នុង​ផ្សារ​កាប់​គោ តូប​លេខ​៥៩ ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ម្ចាស់​តូប​កើតហេតុ​ឈ្មោះ ផេ​ន ផ​ល្លី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​ជួល​តូប​ទៅ​អោយ​អ្នក​ផ្សេង​ហើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែល​ជា​អ្នកលក់​បបរ​នៅ​មុខ​ផ្សារ​កាប់​គោ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ជញ្ជូន​អីវ៉ាន់​ដើរ​ឆ្លងកាត់​តាម​ផ្លូវ​ក្នុង​ផ្សារ ដោយ​ដើរ​ឆ្លងកាត់​តូប​កើតហេតុ​នោះ លុះ​ពេល​ដើរទៅ​ដល់​តូប​នោះ​ស្រាប់តែ​មាន​ចំហាយ​ក្តៅ ហើយ​គាត់​ក៏​ឱន​មើល​តាម​ប្រលោះ​ទ្វារ ឃើញ​មាន​អណ្ដាតភ្លើង​ឆេះ​នៅ​ក្នុង​តូប ក៏​រត់​ទៅ​ហៅ​សន្តិសុខ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​នាំ​គ្នា​មក​គាស់​ទម្លាយ​ទ្វារ និង​បាន​យក​បំពង់​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ភ្លាម​ៗ ព្រមទាំង​ដងទឹក​មក​ជះ​ពន្លត់​បន្ថែម​ទៀត ហើយ​ភ្លើង​ក៏​រលត់​ទៅ​វិញ​ដោយ​មិន​បាន​ឆេះ​រាលដាល​ទៅ​តូប​ផ្សេង​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​ដែរ ក្រុម​អា​ជីករ​បាន​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អណ្តាតភ្លើង​​ឆេះ​ក្រណាត់​នៅ​ក្នុង​តូប​នោះ ហើយ​បណ្តាល​អោយ​រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​នៅ​ក្នុង​តូប​កាត់​ដេរ​នោះ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ