ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​យក​កំហុស​អ្នក​ប្រព្រឹត្ត​មក​វាយប្រហារ​ព្រះពុទ្ធ​សាសនា​ទាំងមូល

4 ឆ្នាំ មុន

សូម​សាធុជន​កុំ​មើលឃើញ​ការ​ឆ្គាំឆ្គង ឬ​ទោស​កំហុស​របស់​អ្នកបួស​ខ្លះ ឧបាសក ឧបាសិកា​ខ្លះ ថា​ជា​កំហុស​របស់​ព្រះពុទ្ធ​សាសនា​ឲ្យ​សោះ ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់ នូវ​ព្រះពុទ្ធ​សាសនា និង​អ្នក​កាន់​ពុទ្ធសាសនា​ឱ្យ​ដាច់​ស្រ​ឡះ ធ្វើ​យ៉ាងនេះ​ទើប​ឃើញ​ជាក់ច្បាស់​ថា ព្រះពុទ្ធ​សាសនា​មាន​តម្លៃ​ថ្លៃថ្លា…

សូម​សាធុជន​កុំ​មើលឃើញ​ការ​ឆ្គាំឆ្គង ឬ​ទោស​កំហុស​របស់​អ្នកបួស​ខ្លះ ឧបាសក ឧបាសិកា​ខ្លះ ថា​ជា​កំហុស​របស់​ព្រះពុទ្ធ​សាសនា​ឲ្យ​សោះ ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់ នូវ​ព្រះពុទ្ធ​សាសនា និង​អ្នក​កាន់​ពុទ្ធសាសនា​ឱ្យ​ដាច់​ស្រ​ឡះ ធ្វើ​យ៉ាងនេះ​ទើប​ឃើញ​ជាក់ច្បាស់​ថា ព្រះពុទ្ធ​សាសនា​មាន​តម្លៃ​ថ្លៃថ្លា ឧត្តុង្គឧត្តម​ជា​និច្ច ។

តាំងពី​ដើម​មករ​ហូត​ដល់​បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​តែ​មាន​លម្អ​បី​ជា​និច្ច​គឺ លម្អ​បទ​ដើម ដោយ​ការ​មិន​ធ្វើ​នូវ​អំ​ពើ​​បាប អំពើអាក្រក់​ទាំងពួង មាន​លម្អ​បទ​កណ្តាល​ដោយ​ការ​ចម្រើន​កុសល​សុចរិត អំពើ​ល្អ​ឲ្យ​ដល់​ព្រម និង​មាន​លម្អ​បទ​ចុង​ដោយ​ការ​ដុសខាត់​សម្អាតចិត្ត​របស់​ខ្លួន​ឲ្យ​បាន​ស្អាត​ជា​និច្ច ឱ្យ​បាន​ជ្រះស្រឡះ​នូវ​ការ​លោ​ភ​លន់ ការ​ខឹង​ក្រោធ និង​ការ​វង្វេងវង្វាន់ ។

នេះ​ជា​លំ​អាន ជា​គន្លង​ព្រះពុទ្ធ​សាសនា​មាន​ក្នុង​ពេល​បច្ចុប្បន្ន និង​បន្ត​ទៅ​អនាគត ។