ល្អខ្លាំងហើយទើប Man City និង Chelsea ប្រជែងគ្នាដូចនៅផ្សារត្រីយកតារាវ័យក្មេង១រូបនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City និងក្លឹបតោខៀវ Chelsea កំពុងដណ្តើមគ្នាជះលុយ១លានផោន…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City និងក្លឹបតោខៀវ Chelsea កំពុងដណ្តើមគ្នាជះលុយ១លានផោន…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City និងក្លឹបតោខៀវ Chelsea កំពុងដណ្តើមគ្នាជះលុយ១លានផោន លើកីឡាករវ័យ១៦ឆ្នាំ Samuel Edozie របស់ក្លឹប Millwall ។ កីឡាករនីហ្សេរីយ៉ារូបនេះលេងច្រើននៅក្នុងការប្រកួត U16 តែក៏ពេលខ្លះទៅលេង U19 ផងដែរ ។
លោក Pep Guardiola កំពុងតែឈានមុខគេក្នុងការយក Edozie មកកាន់ Manchester City តែខាង Chelsea ក៏មិនបោះបង់ចោលឱកាសនោះដែរ ។ នេះបើតាមព័ត៌មាន Standard Sport ។
ព័ត៌មាន London News Online បានបន្ថែមថា លោក Pep អាចនឹងត្រូវជះលុយលើ១លាន ដើម្បីអាចយកមកបានយ៉ាងស្រួលជាងនេះ ។ ប្រសិនបើការទិញលើកនេះបានសម្រេច វាគឺជាលើកទីពីររបស់ Millwall ហើយ ដែលអាចលក់កីឡាករក្មេងៗក្នុងតម្លៃថ្លៃបែបនេះ ។ លើកទីមួយគឺ គេបានលក់កីឡាករខ្សែបម្រើ Darko Gyabi អាយុ១៤ឆ្នាំ ក្នុងតម្លៃ ៣០ម៉ឺនផោន ឱ្យទៅ Etihad ។
តែ Millwall នៅតែសង្ឃឹមថា Edozie នឹងបន្តនៅលេងឱ្យក្លឹបរបស់ខ្លួន ហើយខិតខំអភិវឌ្ឍសមត្ថភាពឱ្យខ្លាំងមួយកម្រិតទៀត បើទោះបីជាអំណាយទឹកប្រាក់របស់ Manchester City ធំយ៉ាងណាក៏ដោយ ៕
ប្រភព ៖ Thesun, កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ