ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មេឃ​ភ្លៀង ឈប់​ដាក់​អង្គុបកណ្តុរ​ត្រឡប់​មក​ផ្ទះ​វិញ ដើរ​មិន​ទាន់​ដល់​ផង​ឆក់​យក​ជីវិតយ៉ាងអាសូរ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​ដើរទៅ​ដាក់​អង្គុបកណ្តុរ​នៅ​មាត់​ព្រែក ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ចុង​ព្រែក​រំលេច ស្ថិត​ក្នុងភូមិ​ជោគជ័យ ឃុំ​បា​បោង…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​ដើរទៅ​ដាក់​អង្គុបកណ្តុរ​នៅ​មាត់​ព្រែក ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ចុង​ព្រែក​រំលេច ស្ថិត​ក្នុងភូមិ​ជោគជ័យ ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យាន យា​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដើរទៅ​ដាក់​អង្គុបកណ្តុរ​នៅ​មាត់​ព្រែក​រំលេច ពេល​ដាក់​អង្គុបកណ្តុរ​មិន​ទាន់​រួច​ផង ស្រាប់តែ​មេឃ​ក៏​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង លាយឡំ​នឹង​ផ្លេកបន្ទោរ​ផង​ដែរ ហើយ​ទំនងជា​ជន​រង​គ្រោះ​ខ្លាច មាន​គ្រោះថ្នាក់ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​មក​មិន​ទាន់​ដល់​ផ្ទះ​ផង ក៏​ត្រូវ​រន្ទះបាញ់​ចំ បណ្តាល​អោយ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​ដឹក​យក​មក​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ