ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! បងប្អូន​នឹង​គ្នា​សោះ បែរជា​កា.ប់​យ៉ាង​ផ្អើល​ឈូឆរ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជន​ស​ង្ស័​យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ស្វែង​តាម​ចាប់ខ្លួន​ក្រោម​បណ្តឹង​ជន​រង​គ្រោះ​ក្រោយ​ប៉ុនប៉ង មនុស្សឃាត ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​១ មិថុនា ២០១៩ ស្ថិត​នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ ជន​ស​ង្ស័​យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ស្វែង​តាម​ចាប់ខ្លួន​ក្រោម​បណ្តឹង​ជន​រង​គ្រោះ​ក្រោយ​ប៉ុនប៉ង មនុស្សឃាត ដោយ​ចេតនា​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​១ មិថុនា ២០១៩ ស្ថិត​នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ជនសង្ស័យ រួម​ជន​រង​គ្រោះជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។ តាម​ការ​អះអាង​ពី​នារី​ឈ្មោះ ហេង ធា​វី អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​ជន​រង​គ្រោះ​រៀបរាប់​ថា ជនសង្ស័យ​បាន​យក​ឈើ​ក្តា​របស់​ខ្លួន​ទៅ​ប្រើប្រាស់​ក្រោយ​ប្តី​សួរនាំ​រួច​នៅ​យប់​កើត ហេតុ​ជនសង្ស័យ​បាន​ដើរមក​ដល់​មុខ​ផ្ទះ រួច​ហៅ​ប្តី​របស់​ខ្លួន​អោយ​ចេញ​ក្រៅ ហើយ​ទៅ​ចង្អុល​មើល៍​ថា ឈើ​ក្តា​ណា​ជា​ឈើ​របស់​ខ្លួន ខណៈ កំពុង​ឆ្លង​ផល​ច​ង្អុ​រ​ឈើ​ក្តា​ស្រាប់តែ​ជនសង្ស័យ​កាប់​ពីក្រោយ​ត្រូវ​ក​ញ្ចឹ​ង​.​កមួយ​កាំបិត និង​ត្រូវ​គុម្ពត្រចៀក​មួយ​កាំបិត ។ បន្ទាប់​ពីរ​ងរ​បួស​ជន​រង​គ្រោះ​ប្រឹង​រត់គេច​មក​ផ្ទះ​រហូត​ដួល​សន្លប់​មុខ​ផ្ទះ ទើប​ផ្អើល​ឈូឆរ​នាំ​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

លោក ដួង ស៊ី​វុ​ត្ថា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​អោយ​ដឹង​ថា ករណី​ខាងលើ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៩ ជន​រង​គ្រោះ​ទើប​មក​ដាក់​ពាក្យបណ្តឹង​នៅ​ថ្ងៃ​ទី​៦ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ផា​ន តុលា អាយុ​២៦​ឆ្នាំ ប្រើប្រាស់​កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ផា​ន សុ​ចាន់ អាយុ​៣១​ឆ្នាំ បណ្តាល​អោយ​រង​របួសធ្ងន់​ប្រព្រឹត្ត​នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែង ។

ក្រោយ​ទៅ​ទទួល​សំណុំរឿង​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​ស្វែង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​គេចខ្លួន ចំណែក​ជន​រង​គ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ