រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៩ កើតឡើង១៣លើក(យប់៦លើក)ស្លាប់៣នាក់(ស្រី១នាក់) របួសធ្ងន់១៥នាក់(ស្រី៣នាក់) របួសស្រាល៩នាក់(ស្រី៣នាក់) ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន៥លើក,មិនគោរពសិទ្ធិ៣លើកស្លាប់១នាក់, មិនប្រកាន់ស្តាំ៤លើកស្លាប់២នាក់,ស្រវឹង១លើក ។សរុបស្លាប់៣នាក់: ម៉ូតូ៣នាក់(មិនពាក់មួក២នាក់) ។ គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនិងម៉ូតូ៤លើកស្លាប់១នាក់,ម៉ូតូនិងរថយន្តតូច៤លើកស្លាប់១នាក់,រថយន្តធំនិងម៉ូតូ១លើកស្លាប់១នាក់, រថយន្តតូចនិងរថយន្តតូច១លើក, រថយន្តតូចនិងផ្សេងៗ៣លើក ។
បណ្តាលឲ្យខូចខាតយាន២៥គ្រឿងនោះមាន : ម៉ូតូ១៤គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្តធំ១គ្រឿង, យានផ្សេងៗ២គ្រឿង ។ យានបង្កហេតុ: ម៉ូតូ៦លើក, រថយន្តតូច៦លើក, រថយន្តធំ១លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៦លើក,ផ្លូវខេត្ត៧លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : រាជធានីភ្នំពេញ៦លើកស្លាប់២នាក់របួស៩នាក់(ស្រី២នាក់) និងខេត្តត្បូងឃ្មុំ១លើកស្លាប់ ស្រី១នាក់របួស២នាក់ ។ លទ្ធផលត្រួតពិនិត្យថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ : មធ្យោបាយចូលគោលដៅ៣០១៦គ្រឿង(ម៉ូតូ៦៧%) មធ្យោបាយល្មើស៥០៧គ្រឿង(៦៩%) អប់រំ១៨៥គ្រឿង(ម៉ូតូ៣៦%) មធ្យោបាយពិន័យ៣២២គ្រឿង (ម៉ូតូ១០០%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩បានចុះអនុវត្ត៧៨គោលដៅ : ម៉ូតូចូលគោលដៅ១៨៥៥គ្រឿង អប់រំ៩៥គ្រឿង ពិន័យចំនួនសរុប២២៧គ្រឿង (មួក១៦១គ្រឿង កញ្ចក់៦០គ្រឿង ស្រវឹងគ្មាន ផ្សេងៗ៦គ្រឿង ៕
ចែករំលែកព័តមាននេះ