ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ ​អ​.​ស​.​ប​ ចង់​លក់​ផ្ទះ​ជួយ​អង្គការ​

4 ឆ្នាំ មុន

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONIO GUTERRES​អះអាង​កាលពី​ថ្ងៃ​ទី​៤​មិថុនា ទៅ​កាន់​បណ្ដា​អ្នកការទូត​ថា លោក​ពិតជា​មាន​បំណង​ចង់​លក់​ផ្ទះ​លោក នៅ​ម៉ា​ន់​ហា​តាន់​នា​កណ្ដាល​ក្រុង​ញូ​វ​យ៉​ក​ដើម្បី​យក​លុយ​មក​ជួយ​អង្គការ​នោះ ក្នុង​ការ​ជម្នះ​វិបត្តិ​ហិរញ្ញ​វ​ត្តុ​ធ្ងន់ធ្ងរ​។ លោក​GUTERRES​បាន​ឡើង​កាន់​តំណែង​អគ្គលេខាធិការ​អ​.​ស​.​ប​ពី​ខែមករា​ឆ្នាំ​២០១៧​មក​។ អ​.​ស​.​ប​ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ថវិកា​១,៥​ពាន់​លាន​ដុល្លារ…

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការ​អ​.​ស​.​បលោក​ANTONIO GUTERRES​អះអាង​កាលពី​ថ្ងៃ​ទី​៤​មិថុនា ទៅ​កាន់​បណ្ដា​អ្នកការទូត​ថា លោក​ពិតជា​មាន​បំណង​ចង់​លក់​ផ្ទះ​លោក នៅ​ម៉ា​ន់​ហា​តាន់​នា​កណ្ដាល​ក្រុង​ញូ​វ​យ៉​ក​ដើម្បី​យក​លុយ​មក​ជួយ​អង្គការ​នោះ ក្នុង​ការ​ជម្នះ​វិបត្តិ​ហិរញ្ញ​វ​ត្តុ​ធ្ងន់ធ្ងរ​។

លោក​GUTERRES​បាន​ឡើង​កាន់​តំណែង​អគ្គលេខាធិការ​អ​.​ស​.​ប​ពី​ខែមករា​ឆ្នាំ​២០១៧​មក​។ អ​.​ស​.​ប​ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ថវិកា​១,៥​ពាន់​លាន​ដុល្លារ ក្នុង​ថវិកា​សម្រាប់​ប្រតិបត្តិការ​ថៃ​រក្សា​សន្តិភាព ព្រមទាំង​ប្រាក់​៤៩២​លាន​ដុល្លារ​ទៀត នៃ​ថវិកា​ធម្មតា បណ្ដាល​មក​ពី​ការ​មិន​បង់ប្រាក់​វិភាគទាន​ពី​បណ្ដា​រដ្ឋ​ជា​សមាជិក​។ នៅ​មុខ​គណៈកម្មាធិការ​ថវិកា​របស់​អ​.​ស​.​ប លោក​GUTERRES​ថ្លែង​ថា ខ្ញុំ​មិន​និយាយ​លេងសើច​ទេ តែ​នោះ​ជា​រឿង​ពិត​។

និវេសនដ្ឋាន​ផ្លូវការ​របស់​អគ្គលេខាធិការ​អ​.​ស​.​ប ជា​ផ្ទះ​មួយ​មាន​៤​ជាន់​ជាមួយ​សួនច្បារ ស្ថិត​ក្នុង​សង្កាត់​ម៉ា​ន់​ហា​តាន់​។ ផ្ទះ​នោះ​បរិ​ច្ចា​ដល់​អ​.​ស​.​ប​ដោយ​មហាសេដ្ឋី​មួយ​រូប កាលពី​ឆ្នាំ​១៩៧២​ហើយ​តម្លៃ​របស់​វា​គេ​ប៉ាន់​ថា មាន​ប្រមាណ​ជា​ច្រើន​សិប​លាន​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ