ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ!ក្រុងព្រះសីហនុអើយ…សូម្បីដី​សាលា​រៀន​ក៏​​​ពុះចែកគ្នាដែរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​លោកគ្រូ-អ្នកគ្រូ​ប្រមាណ​ជាង​៤២​នាក់ នៃ​សាលា​បឋម​សិក្សា​ហ៊ុន សែន ក្រុង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ត្រូវ​បាន​មតិ​មហាជន​…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​លោកគ្រូ-អ្នកគ្រូ​ប្រមាណ​ជាង​៤២​នាក់ នៃ​សាលា​បឋម​សិក្សា​ហ៊ុន សែន ក្រុង ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ត្រូវ​បាន​មតិ​មហាជន​ ក៏​ដូច​ជា​មន្ត្រី​រាជការ​​បាន​​អះអាង​ថា កំពុង​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ រវាង​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា នាយក​សាលា​រួម​ជាមួយ​លោកគ្រូ-អ្នកគ្រូ ពុះ​ច្រៀក​ដី​សាលា​ចែក​គ្នា​យ៉ាង​រំភើយ ខណៈ​ពេល​បច្ចុប្បន្ន​នេះ​ ដី​ក្រុង​ព្រះ​សី​ហនុ កំពុង​តែ​មាន​ហាងឆេង​យ៉ាង​កប់​ពពក ។

​ប្រភព​ដដែល​​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ភាព​មិន​ប្រក្រតី​នេះ សង្ស័យ​អាច​មានការ​ឃុបឃិត ​រវាង​ប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា នាយក​សាលា​ រួម​ជាមួយ​លោកគ្រូ-អ្នកគ្រូ ទើប​ធ្វើ​ឱ្យ​មានការ​បែងចែក​ដី​ឡូត៍​របស់​សាលារៀន ​ដែល​ជា​ដី​របស់​រដ្ឋ​ដែល​មាន​ក្នុង​បញ្ជី​សារពើរ​ភ័​ណ្ឌ​ មក​ពុះ​បែងចែក​ឡូត៍ ខ្លះ​សង់​ខ្ទម​ទុក​ចាំ​យ៉ាង​អនាធិបតេយ្យ​ដូចនេះ ។

ព្រោះ​បើ​តាម​ឋានានុក្រម​លោកគ្រូ-អ្នកគ្រូ នៅ​ក្រោម​ការ​ត្រួតពិនិត្យ​អំពី​លោកនាយក ឯ​លោកនាយក​នៅ​ក្រោម​ការ​ពិនិត្យ​ពី​ប្រធាន​ការិយាល័យ​អប់រំ និង​ប្រធាន​ម​ន្ទីរ ចុះ​ហេតុ​អ្វី​បានជាបណ្តោយឱ្យ​លោកគ្រូ អ្នក​គ្រូ​ធ្វើ​អ្វី​ដែល​ប្រាសចាកអំពីច្បាប់បែបនេះ ។ បើថាទីតាំងដីនៅ​ឆ្ងាយ​ក៏​មិន​ថា​ដែរ នេះ​ទីតាំង​ដី​នៅ​ចម្ងាយ​ពី​មន្ទីរ​អប់រំ​ខេត្ត​ ស្ទើរ​មិន​ដល់​២០០​ម៉ែត្រ​ផង ហេតុ​អី​ក៏​ប្រធាន​មន្ទីរ​មិន​ចុះ​មក​ហាមឃាត់ ទុក​បណ្តោយ​ឱ្យ​លោកគ្រូ-អ្នកគ្រូ​បោះបង្គោល​ឡូត៍ ​ធ្វើ​របង​បន្លា​លួស សាងសង់​ផ្ទះ​បាន​បែប​នេះ​ទៅ​វិញ?

ព័ត៌មានពិស្តារមានផ្សាយជូននៅទំព័រកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ