អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមលោកបានពោលសរសើរមាតាបិតាដែលដាក់ឈ្មោះឱ្យកូនទៅតាមក្បួនតម្រាមើលតាមកម្លាំងថ្ងៃក៏ជួយលើករាសីកូនឱ្យខ្ពស់ត្រដែត។ អក្ខរព្យញ្ជនៈទាំង៣៣តួត្រូវបានបែងចែកទៅតាមកម្លាំងថ្ងៃទាំង៧ងាយស្រួលលោកអ្នកជ្រើសរើសឈ្មោះកូនឱ្យត្រូវទៅតាមតម្រាក្បួនច្បាប់ ៖
ថ្ងៃចន្ទមានអក្សរ៥តួ ក ខ គ ឃ ង, ថ្ងៃអង្គារមានអក្សរ៥តួ ច ឆ ជ ឈ ញ, ថ្ងៃពុធមានអក្សរ៥តួ ដ ឋ ឌ ឍ ណ, ថ្ងៃពុធពេលយប់មានអក្សរ៤តួ យ រ ល វ, ថ្ងៃព្រហស្បតិ៍មានអក្សរមានអក្ស៥តួ ប ផ ព ភ ម, សុក្រមានអក្សរ៣តួ ស ហ ឡ, ថ្ងៃសៅរ៍មានអក្សរ៥តួ ត ថ ទ ធ ន និងអាទិត្យមានអក្សរ ៨តួ អ អា អិ អី អុ អូ អេ អោ ។
តទៅនេះនឹងមានការស្រាវជ្រាវរាវរកឈ្មោះដែលមានសំឡេងពីរោះនិងមានន័យជ្រៅតាំងពីអក្សរ ក រហូតដល់អក្សរ អ ហើយលោកអ្នកអាចយកឈ្មោះណាមួយមកដាក់ឈ្មោះឱ្យកូនបានតាមសញ្ញាចូលចិត្តចុះ ។
ខីរ- ភាពបរិសុទ្ធនៃការចិញ្ចឹមជីវិត គឺសំដៅចំពោះអ្នកដែលចិញ្ចឹមជីវិតដោយសុចរិត ចិញ្ចឹមជីវិតប្រកបដោយធម៌ ។
ខីរជាតិ- អានថា ខីរៈជាតិ រសជាតិនៃទឹកដោះដែលរឹតថ្មីៗ រសនៃសេចក្តីបរិសុទ្ធ ភាពបរិសុទ្ធដែលជីវិតត្រូវទទួល គឺរស់ដោយសេចក្តីបរិសុទ្ធ ។
ខៃ- ថ្លាស្អាត រលោងផូរផង់ បើជាស្រីក្រមុំវិញគេជានារីដែលមានសាច់សស្អាតម៉ដ្ឋខៃ ឆ្លុះដូចបណ្តូលចេក ។
ខៃណា- អ្នកដែលមានភាពច្បាស់លាស់គ្រប់ការងារ អ្នកមានការប្រឹងប្រែងក្នុងកិច្ចការគ្រប់បែបយ៉ាង ។
ខៃណានុកូល- អ្នកមានការទំនុកបម្រុងខ្ពស់ អ្នកផ្តល់ការអនុគ្រោះសព្វបែបយ៉ាង ។
ខៀវ- ពណ៌ខៀវបែបផ្ទៃមេឃជាប្រក្រតី គឺមិនប្រែប្រួលពណ៌ឡើយ ។ ខ្មែរយើង អ្នកជាប់ត្រកូលខៀវមានច្រើនគួរសម ។
ខុន- ជាឈ្មោះឧត្តុង្គឧត្តមថ្លៃថ្លា បើភ្ជាប់ពាក្យ ណាងជាខុនណាង ក៏បានទៅជាស្ត្រីជាភរិយាមន្ត្រី ចាស់បុរាណច្រើនហៅថា ពួកខុនណាង ជំទាវខុនណាង ។ នៅមានត…
ចែករំលែកព័តមាននេះ