ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​អ្វី​នេះ​! បញ្ជា​អោយ​ផ្អាក​ការ​សាងសង់​កន្លែង​ផលិត​ទឹក​ស្អាត​លើ​ទីទួល​បុរាណ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ដ៏​ចម្រូងចម្រាស់​មួយ​ដោយសារ តែ​មានការ​សាងសង់​កន្លែង​សិប្បកម្ម​ផលិត​ទឹក​ស្អាត​មួយ​បាន​ធ្វើ​ឡើង​លើ​ទីទួល​វត្ត​បុរាណ ស្ថិត​នៅ​ទួល​វត្ត​កំពង់ព្រះ ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដោយ​ត្រូវ​បាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន…

ខេត្តកំពង់ឆ្នាំង ៖ មានរឿង​ដ៏​ចម្រូងចម្រាស់​មួយ​ដោយសារ តែ​មានការ​សាងសង់​កន្លែង​សិប្បកម្ម​ផលិត​ទឹក​ស្អាត​មួយ​បាន​ធ្វើ​ឡើង​លើ​ទីទួល​វត្ត​បុរាណ ស្ថិត​នៅ​ទួល​វត្ត​កំពង់ព្រះ ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដោយ​ត្រូវ​បាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន ព្រោះ​ការ​សាងសង់​កន្លែង​សប្ប​កម្ម ស្ថិត​លើ​ទីទួល​បុរាណ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​វប្បធម៌​ជាតិ ។

ជួប​ជាមួយ​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា​នេះ លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​និយាយ​ឲ្យ​ដឹង​ថា ការ​សាងសង់​កន្លែង​សិប្បកម្ម​ផលិត​ទឹក​ស្អាត​នៅ​លើ​វត្ត​កំពង់ព្រះ​នេះ គឺ​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​កញ្ចប់​ថវិកា​ដោយ​អង្គការ​មួយ​ឈ្មោះ​អង្គការ​១​ពាន់​១​រយ តាម​រយៈ​មន្ទីរ​អភិវឌ្ឍន៍ជនបទ ។ លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ទឹក​ស្អាត​នេះ​ទី​នេះ​ជា​ប្រយោជន៍​ច្រើន​យ៉ាងដូច​ជា ការ​ប្រើប្រាស់​ទឹក​ស្អាត​នៅ​ក្នុង​វត្ត​អារាម​ដោយ​ឥត​គិតថ្លៃ ចំណែក​សិស្សានុសិស្ស​បឋម និង​អនុ​វិទ្យាល័យ ក៏​មិន​យក​តម្លៃ​ដែរ ដោយឡែក​ប្រជាពលរដ្ឋ​អាច​ទិញ​ទឹក​សុទ្ធ​មួយ​ធុង​ចំណុះ ២០​លី​ត្រ​ត្រឹមតែ​១៥០០​រៀល​ប៉ុណ្ណោះ គ្រា​ដែល​ការ​លក់​ឯកជន​ថ្លៃ​ដល់​ទៅ ៣០០០​រៀល ។

ពេល​នេះ គឺ​ការ​សាងសង់ បាន​ជាង​ពាក់កណ្ដាល​ហើយ ស្រាប់តែ​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​មក​អោយ​ផ្អាក​ជា​បណ្ដោះអាសន្ន ហេតុនេះ​ហើយ​លោក​សូម​ឲ្យ​ខាង​មន្ទីរ​វប្បធម៌​ទាក់ទង​ទៅ​ខាង​មន្ទីរ​អភិវឌ្ឍន៍ជនបទ ដើម្បី​សួរនាំ​ក្នុង​រឿង​នេះ​ចុះ ។

ដោយឡែក​លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​ក៏​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​ដែរ​ថា ការ​ធ្វើ​កន្លែង​សិប្បកម្ម​នៅ​លើ​ទីទួល​បុរាណ គឺ​ខុស​ពីរ​ចំណុច ទី​១- ទីទួល​បុរាណ គឺ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​រួច​ហើយ ដោយសារ​ទីទួល​បុរាណ​នេះ​មាន​ប្រាសាទបុរាណ​ចំនួន​ពីរ គឺ​ប្រាសាទ​កំពង់ព្រះ មិន​អាច​អោយ​អ្នក​ណា​សាងសង់​លើ ឬ​ធ្វើ​អ្វី​លើ​ទីទួល​នោះ​បាន​ឡើយ ។ ទី​២ -​ខុស និង​ខាង​ក្រសួង​ធម្មការ និង​សាសនា​ផង​ដែរ ព្រោះ​មិន​អាច​អោយ​នរណា​មួយ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ទី​វត្ត​នោះ​បាន​ទេ ហេតុនេះ​ហើយ​ទើប​លោក​ឱ្យ​គេ​ផ្អាក​ជា​បណ្ដោះអាសន្ន ហើយ​លោក​នឹង​អោយ​ការិយាល័យ​វប្បធម៌​ស្រុក បរិបូរណ៍ ធ្វើ​របាយការណ៍​អោយ​លោក បន្ទាប់​មក​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​កន្លែង​សាងសង់ និង​រាយការណ៍​ទៅ​ក្រសួង ដើម្បី​ឲ្យ​បាន​ជ្រាប​ក្នុង​រឿង​នេះ ។

ជុំវិញ​ភាព​ចម្រូង​ច​ម្រះ​នេះ ចៅអធិការ​វត្ត​កំពង់ព្រះ ព្រះ​នាម អ៊ុំ សុ​គ​ន្ឋ បាន​មាន​ថេរ​ដីកា​ថា​៖ ព្រះ​អ​ង្អ​មិន​បានដឹង​ឮ​ក្នុង​រឿង​នេះ​ទេ ព្រោះ​គេ​មិន​បាន​ប្រាប់ ចំណែក​ច្បាប់ទម្លាប់​ក៏​ព្រះ​អង្គ​មិន​បានឃើញ​ដែរ ដឹង​តែ​ថា នៅ​លោក​មេឃុំ ប៉ុន្តែ​មិន​បាន​បង្ហាញ​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ