ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អ៊ឺ​រ៉ុ​ប​ព្រម​ឲ្យ​ប្រទេស​ថៃ​ចរចា​ពី​បញ្ហា​កូតា​នាំ​ចេញ​សម្រាប់​ផលិតផល​៣១​ប្រភេទ

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា សហភាព​អ៊ឺ​រ៉ុ​ប (EU) បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ​ចរចា​កូតា​នាំ​ចេញ​សម្រាប់​ផលិតផល​ចំនួន​៣១​ប្រភេទ ។ សំណើរ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកតំណាង​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​ថៃ​កាលពី​ខែធ្នូ​នា​ឆ្នាំ​មុន…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា សហភាព​អ៊ឺ​រ៉ុ​ប (EU) បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រទេស​ថៃ​ចរចា​កូតា​នាំ​ចេញ​សម្រាប់​ផលិតផល​ចំនួន​៣១​ប្រភេទ ។ សំណើរ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នកតំណាង​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​ថៃ​កាលពី​ខែធ្នូ​នា​ឆ្នាំ​មុន ។

អ្នកស្រី Auramon Supthaweethum ដែល​ជា​ប្រធាន​នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា «​ការ​ចរចា​នឹង​គ្របដណ្តប់​កូតា​សម្រាប់​ផលិតផល​ចំនួន ៣១ ប្រភេទ​ដែល​ប្រទេស​ថៃ​បាន​ស្នើ​មុន​ពេល EU និង​ចក្រភព​អង់គ្លេស​ចាប់ផ្តើម​ការ​ចរចា​លើ Brexit» ។ ផលិតផល​ទាំងនេះ​រួម​មាន​ផលិតផល​បក្សី​ចំនួន ៩, ផលិតផល​អង្ករ​ចំនួន ៩, ផលិតផល​ដំឡូង​ចំនួន ៤, ផលិតផល​ត្រី​និង​បង្គារ​ចំនួន ៦ និង​ផលិតផល​អាហារ​ផ្សេង​ៗ​ចំនួន ៣​មុខ​ទៀត ។

អ្នកស្រី​បាន​បន្ថែម​ថា ការ​ចរចា​នេះ​ពិតជា​សំខាន់​ណាស់​ព្រោះ «​នៅ​ឆ្នាំ ២០១៧ EU បាន​ទិញ​ផលិតផល​ទាំងនេះ​សរុប​ប្រមាណ​១.៤​ប៊ី​លាន​ដុល្លារ​ឯណោះ​»​។ ប្រទេស​ថៃ​ក៏​បាន​ស្នើ​សំណើរ​ស្រ​ដៀង​គ្នា​ទៅ​កាន់​ចក្រភព​អង់គ្លេស​ដែរ​។ អ្នកស្រី Auramon ក៏​បាន​បន្ថែម​ថា «​កាលពី​ខែ​មិ​នា ប្រទេស​ថៃ​បាន​ដាក់​សំណើរ​ជា​ផ្លូវការ​ដើម្បី​ស្នើ​សុំ​សិទ្ធិ​ទទួល​បាន​កូតា​នាំ​ចេញ​សម្រាប់​ផលិតផល​ចំនួន ៣០ មុខ​»​។

សំណើរ​ដែល​បាន​ស្នើ​ទៅ​អ្នកតំណាង​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​គ្របដណ្តប់​កូតា​នាំ​ចេញ​ផលិតផល​បក្សី​ចំនួន ១០, ផលិតផល​អង្ករ​ចំនួន ៧, ផលិតផល​ដំឡូង​ចំនួន ៣, ផលោត​ផល​ត្រី​និង​បង្គារ​ចំនួន ៦ និង​ផលិតផល​អាហារ​ផ្សេង​ៗ​ចំនួន៤​ ។

អ្នកស្រី​បាន​បន្ត​ថា «​ពួក​យើង​បាន​ស្នើ​ដល់​ចក្រភព​អង់គ្លេស​ឲ្យ​ព​ន្លឿ​ន​សេចក្តីសម្រេច​លើ​សំណើរ​សុំ​ការ​ចរចា​លើ​កូតា​នាំ​ចេញ​ផលិតផល​ទាំង ៣០ ប្រភេទ​» ។ អ្នក​ស្រីក៏​បាន​បន្ថែម​ថា កាលពី​ឆ្នាំ ២០១៧ ចក្រភព​អង់គ្លេស​បាន​នាំ​ចូល​ផលិតផល​ទាំង ៣០ មុខ​ប្រមាណ​៦២៧.៦​លាន​ដុល្លារ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ