ចង់ក្មេង Mam Vichuda ឆ្លងកាត់មុខកាំបិត៣ដងនៅកូរ៉េ
ថៃ ៖ ព្រោះតែចង់ក្មេងជាងវ័យ តារាសម្ដែងរៀមច្បង Mam Vichuda Pindum វ័យ៤២ឆ្នាំ ព្រមឈឺខ្លួន សម្រេចចិត្តហោះទៅធ្វើការកែសម្ផស្សមុខដល់ទៅ៣ដង…
ថៃ ៖ ព្រោះតែចង់ក្មេងជាងវ័យ តារាសម្ដែងរៀមច្បង Mam Vichuda Pindum វ័យ៤២ឆ្នាំ ព្រមឈឺខ្លួន សម្រេចចិត្តហោះទៅធ្វើការកែសម្ផស្សមុខដល់ទៅ៣ដង…
ថៃ ៖ ព្រោះតែចង់ក្មេងជាងវ័យ តារាសម្ដែងរៀមច្បង Mam Vichuda Pindum វ័យ៤២ឆ្នាំ ព្រមឈឺខ្លួន សម្រេចចិត្តហោះទៅធ្វើការកែសម្ផស្សមុខដល់ទៅ៣ដង នៅកូរ៉េខាងត្បូង ។ ជាលទ្ធផលក្រោយការដ៏សមប្រកបរបស់នាងក្រោយកែសម្ផស្សរួចនោះ គឺមើលទៅស្អាតក្មេង មិនចាញ់នារីៗជំនាន់នាងឡើយ ។
ចុងក្រោយនេះ Mam Vichuda ក៏បានបង្ហាញពីការកែសម្ផស្សលើកទី ៣ នេះ នៅលើអ៊ិនស្តាក្រាមថា ៖ ដល់ពេលដែលត្រូវពិនិត្យមើលហើយ ក្រោយពីរង់ចាំឱ្យអ្វីៗរៀបរយសិននោះ លើកនេះ ត្រូវប្រាប់ជាមុនថានឹងមានអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើល សម្រាប់អ្នកដែលមានបញ្ហារូបរាងនោះ។
ដំបូង Mam សុំបង្ហាញឱ្យអ្នកមើលពីផ្នែកមុខសិន ដែលលើកនេះមានមនុស្សជាច្រើនអាចនឹងឆ្ងល់ថា នៅទៅធ្វើអីថែមទៀត ។
លើកនេះ Mam ផ្ដោតលើការកែមួយចំនួនដូចជា -Endotine -ចាក់ Botox ថ្ងាស -ចាក់ filler មាត់ 1cc -លើកបបូរមាត់ដោយដេរ -ចាក់រំលាយខ្លាញ់ក្រោមភ្នែក -កោសភ្នាសនៅក្រោមសាច់ដុំភ្នែក (ដែលមានចង្អូរ) -ចាក់ខ្លាញ៉ 1 ដង»៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ