ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆេះ​ម៉ូតូ​នេះ​…​គួរតែ​ដឹង គួរតែ​ប្រយ័ត្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​​មួយ​គ្រឿងត្រូវភ្លើង​ឆាបឆេះឡើងសន្ធោសន្ធៅ​អស់​ពាក់កណ្ដាល​ បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​បាន​​ដោះ​ខ្សែ​ប៊ុ​យ​ហ្ស៊ី រួច​ធាក់​បញ្ឆេះ​ក៏​ប៉ះ​ជាមួយ​​សាំង​ ​បង្កភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ​មិថុនា នេះ ស្ថិត​​ត្រង់​ចំណុច​ខាង​មុខ​ឃ្លាំង​លក់​រថយន្តតាម​បណ្ដោយ​​ផ្លូវ​២៧១​…

​រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​​មួយ​គ្រឿងត្រូវភ្លើង​ឆាបឆេះឡើងសន្ធោសន្ធៅ​អស់​ពាក់កណ្ដាល​ បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​បាន​​ដោះ​ខ្សែ​ប៊ុ​យ​ហ្ស៊ី រួច​ធាក់​បញ្ឆេះ​ក៏​ប៉ះ​ជាមួយ​​សាំង​ ​បង្កភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ​មិថុនា នេះ ស្ថិត​​ត្រង់​ចំណុច​ខាង​មុខ​ឃ្លាំង​លក់​រថយន្តតាម​បណ្ដោយ​​ផ្លូវ​២៧១​ កែង​និង​ផ្លូវ​១៥៦ ​​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ថា ​គេ​ឃើញ​បុរស​ម្នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​យ៉ា​ម៉ា​ហា​ប៊េះ ពណ៌​ក្រហម ពាក់​ស្លាក​លេខម​7158 ភព​1 ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ខាងលើ​ក៏​បាន​ឈប់​ចត​អែប​ទៅ​ចិញ្ចើម​ផ្លូវ ខណៈ​ពេល​នោះ​អ្នកជិះក៏​បាន​ចុះ​អោន​ទៅ​ឆ្កឹះឆ្កៀល​ម៉ាស៊ីន​ម៉ូតូ ទំនងជា​ខូច​ ​។

បន្ទាប់​មក ​អ្នកជិះរ​ម៉ូតូ​ខាងលើ​បាន​ឡើង​ទៅ​ធា​ក់បញ្ឆេះ​ម៉ាស៊ីន រួច​ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​ម៉ូតូ​ខាងលើ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ។ ភ្លាម​ៗ​នោះ អ្នកជិះម៉ូតូ​​​ប្រញាប់ប្រញាល់រ​ត់ទៅ​ដួស​ទឹក​មក​ជះ​ពន្លត់​ តែ​មិន​រលត់​នោះ​ទេ ។

បន្ទាប់​មក​ ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ចំនួន​២​បំពង់ ​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ​ ។ តែ​ម៉ូតូ​​បាន​រង​ការ​ខូច​ខាត​​អស់​ពាក់កណ្តាល​ផ្នែក​ខាង​មុខ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ឬ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​នោះ​​ទេ​ ។


អត្ថបទសរសេរ ដោយ