ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់ឪក្មេក៣កាំបិត…ព្រោះចេះដឹងរឿងខ្លួន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

​​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹង​ថា កាលពី​វេ​ល​ម៉ោង​ប្រមាណ​ជាង​១២​អធ្រាត្រ​​ចូលថ្ងៃទី​៥ ​មិថុនា ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​កូនប្រសា​ ខណៈ​ខឹង​ប្រពន្ធ តែបាន​​កាប់​ទៅឪពុកក្មេក​បណ្តាល​ឱ្យរង​​របួស​៣​ថ្នេរ ។​…

​​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋមឱ្យដឹង​ថា កាលពី​វេ​ល​ម៉ោង​ប្រមាណ​ជាង​១២​អធ្រាត្រ​​ចូលថ្ងៃ
ទី​៥ ​មិថុនា ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​កូនប្រសា​ ខណៈ​ខឹង​ប្រពន្ធ តែបាន​​កាប់​ទៅឪពុកក្មេក​បណ្តាល​ឱ្យរង​​របួស​៣​ថ្នេរ ។​

សេចក្តីរាយការណ៍បន្តថា ជន​ដៃ​ល់​ខាងលើ ឈ្មោះ​នៅ មេត្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាកសិករ រស់នៅ ភូមិ​ជី​ក្លប់​ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក បាន​យក​កាំបិត​បុ័ងតោ​កាប់​ចំនួន​៣​កាំបិត​ទៅ​លេ​ី​ឪ​ក្មេក​ឈ្មោះ រិ​ន ផល អាយុ​៥០ឆ្នាំ ដែល​រស់នៅ​ជាមួយ​គ្នា ​។ ​មូលហេតុដែលប្តីប្រពន្ធនេះឈ្លោះ​គ្នា គេមិនផ្តើមចេញ​ពីរឿង​អ្វីនោះទេ ​ប៉ុន្តែ​​នៅ​ពេល​ឪ​ក្មេក​ឡេ​ី​ង​មក​ឃាត់ពួកគេ ក៏ត្រូវ​​ជនសង្ស័យ​​​ទាញ​កាំបិត​កាប់​លើ​ឪពុកក្មេកតែ
ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​នាំ​យក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ដេ​ី​ម្បី​ចាត់ការ​​បន្ត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ