ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lexus ត្រកូល RX ឆ្នាំ​២០២០ បាន​កែ​កំហុស​យ៉ាង​ធំ​របស់ Lexus ពី​មុន​ៗ

4 ឆ្នាំ មុន

រថយន្ត Lexus ត្រកូល RX គឺជា​រថយន្ត​ប្រណិត SUV ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ហើយ​រហូត​មក​ដល់​ពេល​នេះ ដែល​ជា​ពេល Tesla…

រថយន្ត Lexus ត្រកូល RX គឺជា​រថយន្ត​ប្រណិត SUV ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក ហើយ​រហូត​មក​ដល់​ពេល​នេះ ដែល​ជា​ពេល Tesla Model 3 ស៊ីដាច់​វិញ​ហើយ​។ ច្បាស់​ណាស់ ត្រកូល RX ពិតជា​មាន​ចំណុច​គួរ​ជាទី​ពេញ​ចិត្តជា​ច្រើន តែ​វា​មាន​បញ្ហា​មួយ​យ៉ាង​ធំ​ត្រង់​គ្មាន​អេ​ក្រង់ Touchscreen ដែល​ទាមទារ​ឱ្យ​ប្រើ​បន្ទះ​បញ្ជា​ទៅ​វិញ​។

ប៉ុន្តែ​ក្រុមហ៊ុន Lexus ទើបតែ​បាន​បង្ហាញ​រថយន្ត​ត្រកូល RX ស៊េរី​ឆ្នាំ​២០២០ ដែល​មាន​ស៊េរី 350 F-Sport និង 450Lh​។ ពួក​វា​មើល​ពី​ខាងក្រៅ គឺ​ដូច​ទៅ​នឹង​ស៊េរី​ឆ្នាំ​មុន​ដែរ តែ​ខាងក្នុង​ត្រូវ​បាន​ដាក់​អេ​ក្រង់​បញ្ជា​ដោយ Touchscreen​។

ក្រុមហ៊ុន​រថយន្ត Lexus បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​ការ​ត្អូញត្អែរ​ជា​ច្រើន​ពី​សំណាក់​ម្ចាស់​រថយន្ត ស្តី​អំពី​បញ្ហា​គ្មាន​អេ​ក្រង់ Touchscreen​។ នៅ​ពេល​នេះ គេ​បាន​ដាក់​អេ​ក្រង់​ថ្មី និង នៅ​តែ​មាន​បន្ទះ​បញ្ជា​ដដែល សម្រាប់​អ្នក​ដែល​ធ្លាប់ដៃ​ជាមួយនឹង​រថយន្ត Lexus មុន​ៗ​។ ទំហំ​អេ​ក្រង់​គឺ ១២.៣​អ៊ី​ញ​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​អាច​ប្រើប្រាស់ Apple CarPlay និង Android Auto បាន​ទៀត​ផង​។

គ្រប់​ម៉ូ​ឌែ​ល RX ឆ្នាំ​២០២០ ទាំងអស់ មាន​រួម​បញ្ចូល​នូវ​មុខងារ​សុវត្ថិភាព​កម្រិត​ខ្ពស់​ស្តង់ដារ ដែល​ហៅ​ថា​ប្រព័ន្ធ​សុវត្ថិភាព​រថយន្ត Lexus 2.0 ។ វា​សុទ្ធតែ​មាន​បំពាក់​ម៉ាស៊ីនត្រជាក់​ស្រួល ការ​កើត​បន្ថយ​សម្លេង​រំខាន ដៃចង្កូត​អេ​ឡិច​ត្រូ​និក ដៃចង្កូត​មាន​កម្តៅ​សម្រាប់​បើក​ខែត្រជាក់ កាង​មុខ​និង​ក្រោយ​ខុស​ពី​មុន​។ ម៉ាស៊ីន​របស់​វា​នៅ​តែ​ជា​ម៉ាស៊ីន​ប្រើ​សាំង 3.5-liter V6 ឬ​ក៏​ជា​ម៉ាស៊ីន Hybrid 3.5-liter hybrid ដែល​អាច​បង្កើត​ថាមពល​បាន​៣០៨​សេះ នឹង​ស៊ីសាំង​ជា​មធ្យម ៣០​លី​ត្រ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ