ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនទៅកាន់រុស្ស៊ី…​ទិសដៅបើកសករាជ​ថ្មីរវាង​មហាអំណាច​ទាំង​២

4 ឆ្នាំ មុន

ប្រទេស​ចិន​-​រុ​ស្សុ​ី៖ ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង​បាន​ទៅ​កាន់​រុ​ស្សុ​ី​ កាលពី​ថ្ងៃ​ទី​៥​មិថុនា ដែល​មាន​ទិស​ដៅ​បើក​សករាជ​ថ្មី​នៃ​មិត្តភាព ​និង​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​រវាង​មហាអំណាច​ទាំង​២ ខណៈ​ចិន​កំពុង​មាន​សង្គ្រាម​​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ ។ ប្រមុខរដ្ឋ​ចិន​​ទៅ​កាន់​រុ​ស្សុ​ី​ ដើម្បី​បំពេញ​ទស្ស​កិច្ច​ផ្លូវ​រដ្ឋ​និង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ ។…

ប្រទេស​ចិន​-​រុ​ស្សុ​ី៖ ប្រធានាធិបតី​ចិន​លោក​សី​ុ​ជី​ន​ពីង​បាន​ទៅ​កាន់​រុ​ស្សុ​ី​ កាលពី​ថ្ងៃ​ទី​៥​មិថុនា ដែល​មាន​ទិស​ដៅ​បើក​សករាជ​ថ្មី​នៃ​មិត្តភាព ​និង​ពង្រឹង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​រវាង​មហាអំណាច​ទាំង​២ ខណៈ​ចិន​កំពុង​មាន​សង្គ្រាម​​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ ។

ប្រមុខរដ្ឋ​ចិន​​ទៅ​កាន់​រុ​ស្សុ​ី​ ដើម្បី​បំពេញ​ទស្ស​កិច្ច​ផ្លូវ​រដ្ឋ​និង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ ។ អំឡុង​ពេល​នៃ​ទស្សនកិច្ច​នេះ លោក​សី​ុ​និង​សម​ភាគី​រុ​ស្សុ​ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ត្រូវ​គូស​វាស​ផែនការ​មួយ សម្រាប់​ការ​ពង្រីក​នា​ពេល​អនាគត​ទំនាក់ទំនង​ទ្វេភាគី និង​ផ្ដោត​លើ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ ជា​សាកល​រវាង​ប្រទេស​ទាំង​២ ឲ្យ​ដល់​កម្រិត​ថ្មី​មួយ ​។

ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នោះ​របស់​លោក​សី​ុ​នៅ​រុ​ស្សុ​ី នាំ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ខណៈ​ទំនាក់ទំនង​ចិន​-​រុ​ស្សុ​ី កំពុង​តែ​ឈាន​ទៅ​រក​ការ​ចាប់​ដំណើរ​ថ្មី​មួយ ៧០​ឆ្នាំ​ក្រោយ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​
គ្នា​ ។ អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​ZHANG HANHUI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា លោក​សី​ុ​និង​លោកពូ​ទី​ន​នឹង​ចុះហត្ថលេខា ឬ​ក៏​ចូលរួម​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​នៃ​កិច្ច​សហប្រតិបត្តិការ ហើយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ ដែល​ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​។

ខណៈ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ជិត​ស្និទ្ធ កិច្ច​សហប្រតិបត្តិការ​ជាក់ស្ដែង រវាង​មហា​ប្រទេស​ទាំង​២ ក៏​បង្កើន​យ៉ាង​រហ័ស​ផង​ដែរ​។ ការ​ផ្លាស់​ប្ដូរ​ទ្វេភាគី​បាន​ឡើង​ដល់​កម្រិត​កំពូល​ថ្មី ដល់​១០៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដែល​នោះ​ជាស​ង្វា​ក់​ខ្ពស់​មួយ ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​ចិន​។ កិច្ច​សហប្រតិ​បត្តិ​ការ​ត្រូវ​បាន​បង្កើន​ក្នុង​ផ្នែក​ថាមពល នុយក្លេអ៊ែរ​និង​អវកាស​។

នាវា​ដំបូង​ដែល​ដឹក​ឧស្ម័ន​ធម្មជាតិ​រាវ មក​ពី​ឧបទ្វីប​រុ​ស្សុ​ី​យ៉ា​ម៉ា​ល់ ក្នុង​តំបន់​អាក់​ទិ​ក បាន​បើក​ឆ្លងកាត់​សមុទ្រ​ ឆ្ពោះ​មក​កាន់​ប្រទេស​ចិន ហើយ​ឧស្ម័ន​រាវ​ជា​ច្រើន​លាន​តោន​ថែម​ទៀត នឹង​ត្រូវ​ផ្ដល់​ឲ្យ​ក្នុង​១​ឆ្នាំ​ៗ​ ។ បំពង់​បង្ហូរ​ឧស្ម័ន​ទី​២​ចិន​-​រុ​ស្សុ​ី ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៨​។ ប្រទេស​ទាំង​២​ក៏​ចុះហត្ថលេខា​ផង​ដែរ លើ​កិច្ចព្រមព្រៀង​នានា ដែល​សំដៅ​ពង្រីក​កិច្ច​សហប្រតិបត្តិការ នុយក្លេអ៊ែរ​និង​អភិវឌ្ឍន៍​រួម​គ្នា​លើ​ការ​ផលិត​យន្តហោះ​ពាណិជ្ជកម្ម​ធំ​ៗ​។

ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​រុ​ស្សុ​ី​និង​ពួក​លោក​ខាងលិច ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​មូ​ស្គូ​ត្រូវ​បាន​បង្កើន​ដល់​២៥%​ក្នុង​ឆ្នាំ​២០១៨​។ រុ​ស្សុ​ី​ដែល​សេដ្ឋកិច្ច​រង​ការ​វាយប្រហារ​ធ្ងន់​ដោយ សារ​ទណ្ឌកម្ម​របស់​ពួក​អឺរ៉ុប​និង​អា​មេ​រិ​ក​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ដោយសារ​វិបត្តិ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​រុ​ស្សុ​ី​ងាក​ចេញពី​ទីផ្សារ​អឺរ៉ុប​មក​កាន់​ទីផ្សារ​ចិន ​។

ចិន​ក៏​ជា​អ្នក​បោះទុន​វិនិយោគ​ធំ​បំផុត​មួយ​ក្នុង​សេដ្ឋកិច្ច​រុ​ស្សុ​ី​ដែរ ហើយ​ជួយ​ទ្រទ្រង់​ដល់​ហិរញ្ញវត្ថុ​សាធា​រណៈ​ក៏​ដូច​ជា​ឯកជន​នៅ​រុ​ស្សុ​ី​ពិសេស​មក​ពី​ទណ្ឌកម្ម​។ មុន​ចេញ ដំណើរ​មក​កាន់​រុ​ស្សុ​ី លោក​សី​ុ​បាន​ថ្លែង​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​រុ​ស្សុ​ី​ថា សេដ្ឋកិច្ច​ចិន​នឹង​មាន​កត្តា​អនុ គ្រោះ​​គ្រប់គ្រាន់ សម្រាប់​ទ្រទ្រង់​ដល់​ការ​អភិ​វឌ្ឍន៍​ប្រកប​ដោត​ស្ថេ​រ​ភាព​និង​ស្ថិតស្ថេរ​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ